រួមរស់​ជាមួយគ្នា​៨០​ឆ្នាំ ស្តាយ​រៀបការ​ដំបូង​មិនបាន​ថតរូប និង​ឈុត​ស្រស់ស្អាត​អ៊ីចឹង ឥឡូវនេះ បបួលគ្នា​រៀបការ​ម្តងទៀត​

12:18 2020/05/18

ប្រសិន​អ្នកជា​ស្វាមីភរិយា​ដ៏​ល្អ ដែល​តែងតែ​ស្រឡាញ់ យកចិត្តទុកដាក់​មើលថែ​គ្នា ដោយ​មិន​ឲ្យ​អ្នកណាម្នាក់​ខ្វល់ខ្វាយ ឬ រង​ទុក្ខ នោះ​អ្នក​ប្រហែលជា​នឹងមាន​សុភមង្គល​ខ្លាំងណាស់ សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​។ ជាក់ស្តែង ដូច​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ​នេះ ដែល​បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល ៨០ មកហើយ តែ​ពួកគាត់​នៅតែ​ស្រឡាញ់គ្នា​មិន​ប្រែប្រួល​នោះទេ​។

រួមរស់​ជាមួយគ្នា​៨០​ឆ្នាំ ស្តាយ​រៀបការ​ដំបូង​មិនបាន​ថតរូប និង​ឈុត​ស្រស់ស្អាត​អ៊ីចឹង ឥឡូវនេះ បបួលគ្នា​រៀបការ​ម្តងទៀត​
លោកតា Song Qinglin អាយុ ១០៣ ឆ្នាំ និង​ប្រពន្ធ​របស់គាត់​លោកយាយ Li។ 

ហើយ​ថ្មីៗ​នេះ ពួកគាត់​ទាំងពីរ​បានសម្រេច​ចិត្ត​គ្រោង​ឈុត​អាពាហ៍ពិពាហ៍​ជាថ្មី ដើម្បី​អបអរ​ខួបអាពាហ៍ពិពាហ៍​គម្រប់ ៨០ ឆ្នាំ ដែល​ពួកគាត់​រៀបការ​ដំបូង ពុំមាន​លុយ​សម្រាប់​ថតរូប និង​ស្លៀក​ឈុត​អាពាហ៍ពិពាហ៍​ស្រស់ៗ​ស្អាត​អ៊ីចឹង​ទេ​។​

​លោកតា Song Qinglin អាយុ ១០៣ ឆ្នាំ និង​ប្រពន្ធ​របស់គាត់​លោកយាយ Li ថតរូប​អាពាហ៍ពិពាហ៍​ជាថ្មី ដើម្បី​អបអរ​ពិធីមង្គលការ ៨០ ឆ្នាំ នៅ​ថ្ងៃទី ២៣ ខែកក្កដា ស្ថិតនៅ​ក្នុងភូមិ Songzhai ទីក្រុង Fuyang ខេត្ត Anhui ប្រទេស​ចិន​។

​អ្នកស្ម័គ្រចិត្ត​មកពី Fuyang បានផ្តល់​សម្លៀកបំពាក់ និង​ជួយ​រៀបចំ​តុបតែង​ខ្លួន​ឲ្យ​គូ​ស្វាមីភរិយា​វ័យ​ជាង​១​សតវត្សរ៍​នេះ អាចបង្កើត​បាន​រូបថត​ខួបអាពាហ៍ពិពាហ៍​របស់​ពួកគាត់​យ៉ាង​ល្អឥតខ្ចោះ​។​

​អ្នកជិតខាង​បាន​និយាយថា ប្តី​ប្រពន្ធ​នេះ​ដែលជា​ឪពុកម្តាយ​មាន​មោទនភាព​ខ្លាំង ចំពោះ​កូនៗ​៤​នាក់​របស់​ពួកគាត់ គឺ​នៅតែ​ស្រឡាញ់គ្នា​ដោយ​ការគោរព​បំផុត​។ ពួកគាត់​នៅតែ​អាច​មើលថែ​គ្នា​ទៅវិញ​មក បើទោះជា​ម្នាក់ៗ​មាន​វ័យ​ជាង​១០០ ឆ្នាំ ទៅហើយ​ក្តី​៕

(ប្រភពព័ត៌មាន: cen.com.khmer)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll