ពិធីអាពាហ៍ពិពាហ៍កាន់តែច្រើននៅចិន អញ្ជើញភ្ញៀវឲ្យចូលរួមតាមអនឡាញ

11:04 2020/05/11

​នា​អំឡុងពេល COVID-19 មិន​អនុគ្រោះ​ដល់​ពិធី​ជួបជុំគ្នា​ច្រើន​នោះឡើយ ក្នុងនោះ​មាន​អាពាហ៍ពិពាហ៍​ជាច្រើន​។ ដោយ​មិន​ខ្វល់ខ្វាយ​ពី​ចំណងដៃ សំខាន់​គឺ​ការគោរព​តាម​ប្រពៃណី និង​ញាតិមិត្ត​ដឹងឮ គូស្រករ​ចិន​ជាច្រើន បានសម្រេច​ចិត្ត​បន្ត​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន តាមរយៈ​ការអញ្ជើញ​ភ្ញៀវ​ឲ្យ​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ​។

ពិធីអាពាហ៍ពិពាហ៍កាន់តែច្រើននៅចិន អញ្ជើញភ្ញៀវឲ្យចូលរួមតាមអនឡាញ
ភ្ញៀវនៅប៉េកាំងចូលរួមពិធីអាពាហ៍ពិពាហ៍អនឡាញ​របស់ Ma Jialun (ឆ្វេង) និង Zhang Yitong តាម Laptop។​ (រូបថត AFP)

កូន​កំ​ឡោះ Ma Jialun និង​កូនក្រមុំ Zhang Yitong បានរៀបចំ​ពិធី​មង្គល​របស់ខ្លួន​នៅ​ក្រុង Hangzhou កាលពី​ថ្ងៃទី​១ ខែឧសភា ដោយ​ទាក់ទាញ​អ្នកចូលរួម​តាម​បណ្តាញ​សង្គម Bilibili ជាង​១០​ម៉ឺន​នាក់​។ យោងតាម​ការផ្សាយ​រប​ស់ AFP គូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយ​នេះ រីករាយ​នូវ​អ្វីដែល​ពួកគេ​បានធ្វើ​កន្លងមក ដោយសារតែ​ទទួលបាន​នូវ​ការ​ចុច Like សារ​ជូនពរ និង​កាដូ ជា​និមិត្តរូប​ជាច្រើន​ពី​ភ្ញៀវ​របស់ខ្លួន​។​

​ករណី​លោក Ma និង​អ្នកស្រី Zhang ស្ថិតក្នុង​ចំណោម​ករណី​ជាច្រើន​នៅ​ចិន ដោយ​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​ក៏​ប្តូរ​បែបបទ​របៀប​របស់ខ្លួន ទៅតាម​ស្ថានភាព​ផងដែរ​។ ការតុបតែង​តាមបែប​ប្រពៃណី​ទំនៀមទម្លាប់​មាន​ជាធម្មតា ប៉ុន្តែ​អ្នកចូលរួម​ផ្ទាល់ មានតែ​ជា​សាច់ញាតិ និង​មិត្តភក្តិ​ជិតស្និទ្ធ​បំផុត​ប៉ុណ្ណោះ​។​

​ក្រោយ​ស្ថានភាព COVID-19 ដែល​ត្រូវបាន​វាយតម្លៃថា មាន​ស្ថានភាព​ធូរស្រាល អាជ្ញាធរ​ចិន បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​មួយចំនួន​របស់ខ្លួន​។ គម្រោងការ​ផ្សេងៗ ត្រូវបាន​អនុវត្ត​ឡើងវិញ ជាពិសេស​កម្មវិធី​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ត្រូវ​ស្ថិតក្រោម​លក្ខខណ្ឌ​កំណត់​មួយ​ច្បាស់លាស់​។​

​លោក Ma បាន​និយាយថា​៖ «​ជំងឺ​រាតត្បាត​នេះ បានធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កាន់តែ​ច្បាស់លាស់​ជាមួយគ្នា​។ នេះ​ជា​រឿង​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ចែករំលែក​ថ្ងៃ​មង្គល​របស់​យើង​ជាមួយ​មនុស្ស​ផ្សេងទៀត​តាម​អន​ឡាញ សូម្បីតែ​ភ្ញៀវ​ដែល​យើង​មិន​ធ្លាប់​ស្គាល់​»​។​

​អាពាហ៍ពិពាហ៍​ដែល​អញ្ជើញ​ភ្ញៀវ​ឲ្យ​ចូលរួម​តាម​អន​ឡាញ កាន់​តែមាន​ប្រជាប្រិយភាព ដែល​ក្នុងនោះ លោក Liu Wenchao គ្រូបង្រៀន​អន​ឡាញ​ម្នាក់ ស្ថិតក្នុង​ចំណោម​អ្នក​ដែល​បានរៀបចំ​មុនគេ​។​

​លោក Liu បាន​អះអាងថា ពិធី​បែបនេះ មិនអាក្រក់​នោះឡើយ ដោយ​លោក​បាន​អញ្ជើញ​សាច់ញាតិ រួមទាំង​បណ្តា​សិស្ស​របស់ខ្លួន​ឲ្យ​ចូលរួម​។ នៅមុខ​កាមេរ៉ា លោក និង​ភរិយា ធ្វើ​ពិធី​សាមញ្ញ ដូចជា​ការបំពាក់​ចិញ្ចៀន​គ្នា និង​ការ​កាត់​នំ​អាពាហ៍ពិពាហ៍​ជាដើម​។​

​អាពាហ៍ពិពាហ៍​របស់លោក Liu ដែល​បង្ហោះ​លើ Bilibili មានការ​ទស្សនា​ជាង​៥​លាន​។ «​ខ្ញុំ​មិន​គិតថា មាន​មនុស្ស​ជាច្រើន​ពេញចិត្ត​ចូលរួម​ក្នុង​អាពាហ៍ពិពាហ៍​របស់​យើង​តាម​វីដេអូ​បែបនេះ​ឡើយ​។ ប្រហែល​ជានា​អំឡុងពេល​នៃ​ការ​រាតត្បាត COVID-19 ដ៏​យូរ មនុស្ស​ត្រូវ​ការមើល​រឿងរ៉ាវ​ដែល​ល្អៗ​»​។​

​បណ្តាញ​សង្គម​នានា​នៅ​ចិន ក៏បាន​កែសម្រួល​ទម្រង់​របស់ខ្លួន ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់​ការផ្សាយ​ផ្ទាល់​ពី​អាពាហ៍ពិពាហ៍​ផងដែរ​។ ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​មួយ បាន​អះអាងថា គូស្រករ​ជាង​៥០​ហើយ ដែល​ប្រើប្រាស់​កញ្ចប់​អន​ឡាញ​របស់ខ្លួន​។

សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ១៧ករណីបន្ថែមទៀត ដោយក្នុងនោះមាន ០៧ ករណីជាករណីនាំចូលពីក្រៅប្រទេស និង ១០ករណីទៀត ជាករណីឆ្លងក្នុងស្រុកតែម្តង./.

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll