តំបន់បេតិកភណ្ឌថ្មីដ៏ស្រស់ស្អាតរបស់ UNESCO ទាំង១៩

13:12 2018/07/22

យុគសម័យ - ក្នុងកិច្ចប្រជុំមួយនាពេលថ្មីៗនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក UNESCO បានដាក់បញ្ជូលបន្ថែមនូវកន្លែងចំនួន១៩ទៅក្នុងបញ្ជីតំបន់បេតិកភណ្ឌពិភពលោកដែលក្នុងនោះមានទាំងកន្លែងធម្មជាតិនិងកន្លែងប្រាសាទបុរាណផង។

ខាងក្រោមនេះជារូបភាពតំបន់បេតិកភណ្ឌពិភពលោកទាំង១៩។ សូមអញ្ជើញទស្សនាតំបន់ទាំងអស់នេះថាតើស្រស់ស្អាតនិងអស្ចារ្យកម្រិតណា៖

១. សួនឧទ្យានជាតិ Chiribiquete របស់ប្រទេស Colombia ដែលទីនេះប្រមូលផ្តុំនូវរុក្ខជាតិដ៏សម្បូរបែបនៃព្រៃអាម៉ាហ្សូន។ មិនត្រឹមតែប៉ុណ្ណោះ ទីនេះថែមទាំងល្បីឈ្មោះដោយភ្នំដែលមានកំពូលរាបស្មើដ៏អស្ចារ្យទៀតផង។

Chiribiquete បានក្លាយទៅជាសួនឧទ្យានជាតិកាលពីឆ្នាំ១៩៨៩ ប៉ុន្តែមានការពិបាកចូលក្នុងឧទ្យាននេះ។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ទីនេះមានប្រភេទខ្លាខិន (Jaguar) និងបក្សីម្យ៉ាង (Humming bird)។

សួនឧទ្យាននេះក៏មានសញ្ញាអំពីជីវិតមនុស្សសម័យដើម ជាមួយនឹងគំនូរជាង៧៥.០០០ផ្ទាំង មានអាយុកាលជាង២០.០០០ឆ្នាំ ស្ថិតក្នុង រូងថ្មចំនួន៦០។

២. ភ្នំ Fanjingshan របស់ប្រទេសចិន ល្បីឈ្មោះដោយសម្រស់ដ៏ស្រស់ស្អាតនិងជីវៈចម្រុះ។ មានកំពស់ 2.570 ម៉ែត្រលើកម្រិតទឹកសមុទ្រ ហើយផ្ទះជាទីជម្រករបស់ប្រភេទសត្វដែលសិតក្នុងគ្រោះថ្នាក់នៃការផុតពូជ។

នេះក៏ជាទីកន្លែងរស់នៅរបស់ប្រភេទសត្វដែលមានតាំងពី៦៥លានឆ្នាំមុន ក៏ដូចជាសម្បូរទៅដោយជ្រោះទឹកធ្លាក់ស្អាតសម្បើមជាច្រើន ។

៣. វត្តព្រះពុទ្ធសាសនា (Buddhist monastery) លើភ្នំមានឈ្មោះ Sansa នៅប្រទេសកូរ៉េដែលមាននូវប្រាសាទចំនួន៧ និងបានសាងសង់ឡើងនាសតវត្សទី៧ដល់សតវត្សទី៩។

វត្តអារ៉ាមដ៏ពិសិដ្ឋទាំងនេះជាកន្លែងសម្រាប់ប្រជាជនកូរ៉េខាងត្បូងអនុវត្តន៍ជំនឿសាសនារបស់ខ្លួនដែលបានឆ្លងកាត់ច្រើនសតវត្ស។

៤.ទីក្រុង​ Caliphate នៃ Medina Azahara ប្រទេសអេស្ប៉ាញ ដែលជាតំបន់មានស្ថាបត្យកម្មមានអាយុកាលពីសតវត្សទី១០។ ទីនេះត្រូវគេបោះបង់ចោលបន្ទាប់ពីសង្គ្រាមស៊ីវិល រហូតដល់បានគេរកឃើញឡើងវិញនៅដើមសតវត្សទី២០។ បច្ចុប្បន្ននេះវានៅរក្សាបានប្រព័ន្ធផ្លូវ ស្ពាន ប្រព័ន្ធទឹកនិងការតុបតែងលំអជាច្រើន។

៥. វាលប្រមាញ់ Aasivissuit នៅ Greenland ដែលមានសំណល់ប្រវត្តិសាស្ត្រមនុស្សមានអាយុកាល៤.២០០ឆ្នាំ។

តំបន់អាក់ទិកជាកម្មសិទ្ធិរបស់ជន Inuit និងមានសំណល់បុរាណវិទ្យាពីសម័យកាលប្រវត្តិសាស្រ្តរបស់ពួកគេ។

៦.ព្រះវិហារ Naumburg របស់ប្រទេសអាល្លឺម៉ង់ដែលជាសក្ខីភាពលេចធ្លោនៃសិល្បៈនិងស្ថាបត្យកម្មមជ្ឈិមសម័យ។ ផ្នែកខ្លះនៃព្រះវិហារនេះមានអាយុកាលពីសតវត្សទី១៣ហើយបានបង្ហាញនូវលក្ខណៈស្ថាបត្យកម្មដ៏ពិសេស។

៧. កោះ Kyushu នៅខេត្ត Nagasaki ប្រទេសជប៉ុនត្រូវបានសាងសង់ឡើងដោយគ្រិស្តសាសនិកដែលរស់នៅដំបូងគេនៅប្រទេស ជប៉ុនក្នុងចន្លោះសតវត្សទី១៦និងទី១៧។

៨. Göbekli Tepe ប្រទេសទួរគី ដែលជាស្ថបត្យកម្មសម័យបុរាណ ត្រូវអ្នកប្រមាញ់សត្វសាងសង់ឡើងរវាងឆ្នាំ៩.៦០០និង៨.២០០ មុន គ.ស។

៩. ជ្រលង Tehuacán-Cuicatlán ប្រទេសមេស៊ីកូ ដែលសម្បូរទៅដោយជីវៈចម្រុះនៅអាមេរិកខាងជើង ដោយមានដើមដំបងយក្ស ភាគច្រើនកំពុងរងការគំរាមកំហែងផុតពូជ ព្រមទាំងមានសំណល់បុរាណវត្ថុវិទ្យាផងដែរ។

១០. Chaine des Puys ជាបណ្តុំភ្នំភ្លើងគ្មានសកម្មភាពប្រមាណ៨០ឆ្នាំ លាតសន្ធឹងលើផ្ទៃដី៤០គីឡូម៉ែត្រនៅភាគកណ្តាលប្រទេស បារាំង។ ភ្ញៀវអាចជិះរថភ្លើងទៅកាន់កំពូលខ្ពស់បំផុត។

១១.ភ្នំ Barberton Makhonjwa នៅប្រទេសអាហ្វ្រិកខាងត្បូង “តំណាងឲ្យការអភិរក្សយ៉ាងល្អបំផុតនូវប្រព័ន្ធភ្នំភ្លើងនិង Sedimentary rocks  ដែលមានអាយុកាលពី៣,២៥ដល់៣,៦ពាន់លានឆ្នាំមុន”។​ ខណៈពេលដែលទ្វីបដំបូងបានចាប់ផ្ដើមបង្កើតនៅលើផែនដី។

១២.ទីតាំងបុរាណវិទ្យា Hedeby របស់ប្រទេសអាល្លឺម៉ង់ ដែលមានអាយុកាល២.០០០ឆ្នាំមុនគ.ស។ កន្លែងនេះបានក្លាយទៅជាទីតាំងសំខាន់នៃសេដ្ឋកិច្ច សង្គម ប្រវត្តិសាស្ត្រអឺរ៉ុបនាយុគសម័យ Viking។

១៣. ព្រៃ Pimachiwin Aki ប្រទេសចិន ដែលមានទន្លេ បឹង ដីសើមនិងព្រៃឈើ។ នេះជាទីលំនៅរបស់ជន Anishinaabeg និងជនជាតិដើមភាគតិច។

១៤. ទីក្រុង Ivrea ប្រទេសអ៊ីតាលីដែលជាទីក្រុងឧស្សាហកម្ម រចនាដោយអ្នកធ្វើផែនការនិងស្ថាបត្យករល្បីឈ្មោះរបស់អ៊ីតាលីនៅចន្លោះទសវត្សឆ្នាំ១៩៣០និង១៩៦០។​ ទីក្រុងនេះត្រូវបាន UNESCO វាយតម្លៃថា “បង្ហាញច្បាស់នូវទស្សនវិស័យទាន់សម័យអំពីទំនាក់ទំនងរវាងផលិតកម្មឧស្សាហកម្មនិងស្ថបត្យកម្ម”។

១៥. តំបន់ស្រាវជ្រាវវត្ថុបុរាណនៅប្រទេសអ៊ីរ៉ង់ចំនួន៨កន្លែង ដែលបាន UNESCO ទទួលស្គាល់ដោយរក្សាបានឥទ្ធិពលនៃប្រពៃណី Achaemenid, Parthian និង Roman នៃយុគសម័យ Islamic។

១៦. ស្ថាបត្យកម្ម Gothic និងសិល្បៈលំអសម័យកាល Victoria របស់ Mumbai ដែលមានសំណងអាគានៅតាមមាត់សមិទ្រអារ៉ាប់ដែលបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។

១៧. តំបន់បុរាណវត្ថុវិទ្យា Thimlich Ohinga ប្រទេស Kenya ដែលត្រូវសាងសង់ឡើងនាសតវត្សទី១៦។ យោងតាម UNESCO ការតាំងទីលំនៅហាក់ដូចជាបានដើរតួនាទីជាបន្ទាយនិងតំបន់ចិញ្ចឹម។ បេតិកភណ្ឌទាំងអស់ជាប្រពៃណីត្រូវបានរក្សាល្អបំផុតនិងធំបំផុតនៃប្រទេស។

១៨. ទីក្រុង Qalhat មានញ្ជាំងព័ទ្ធជំវិញជាទីក្រុងកំពង់ផែរធំនៅចន្លោះសតវត្សទី១១និង១៥ ក្រោយគ.ស។

១៩. Al-Ahsa របស់អារ៉ាប៊ីសាអូឌីត ជា Oasis ធំបំផុតមួយក្នុងពិភពលោក។

 

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll