Trending now

ចិនត្រៀមប្រកាសឈ្មោះយាន ដែលនឹងត្រូវហោះទៅភពអង្គារ នៅក្នុងទិវាអវកាសជាតិរបស់ខ្លួន

11:26 | 23/04/2020 (បូកសរុបដោយឌីណា)

ទីភ្នាក់ងារទទួលបន្ទុកវិស័យអវកាសនៃប្រទេសចិន CNSA បានឲ្យដឹងថា បេសកកម្មលើកដំបូងរបស់ចិនឆ្ពោះទៅកាន់ភពអង្គារ (Mars) នឹងត្រូវប្រកាសក្នុងសប្តាហ៍នេះហើយ។

ចិនគ្រោងនឹងបញ្ជូនយានអវកាស ទៅកាន់ភពអង្គារ។ (រូបថត៖ freshnews)

យោងតាមទីភ្នាក់ងារ CNSA ឈ្មោះក៏ដូចជានិមិត្តសញ្ញា នៃបេសកកម្មរុករកលើកដំបូងបំផុតរបស់ប្រទេសចិន នៅភពអង្គារ នឹងត្រូវប្រកាសជាសាធារណៈក្នុង «ទិវាអវកាសរបស់ចិន» គឺត្រូវចំថ្ងៃសុក្រ ទី២៤ ខែមេសា សប្តាហ៍នេះឯង។ បើតាមផែនការកន្លងមក ចិនគ្រោងនឹងបញ្ជូនយានអវកាស ទៅកាន់ភពអង្គារជាលើកដំបូងនៅក្នុងឆ្នាំ២០២០ នេះតែម្តង ដោយនឹងមានផ្កាយរណបសម្រាប់គោចរ យានសម្រាប់ចុះចត និងរ៉ូបូតចល័តនៅលើ ភពក្រហមនោះក្នុងបេសកកម្មតែមួយ។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ២០១៦ ចិនបានកំណត់យកថ្ងៃទី២៤ ខែមេសា ជាទិវាអវកាសសម្រាប់ប្រទេសខ្លួន ដើម្បីជាគម្រប់នៃការបាញ់ បង្ហោះផ្កាយរណបដំបូងរបស់ចិនគឺ តុងហ្វាងហុង (Dongfanghong) ឡើងទៅកាន់ទីអវកាស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧០។

ម៉្យាងទៀត ចិន​ដែល​មាន​មហិច្ឆតា​បញ្ជូន​មនុស្ស​យន្ត​ទៅ​ឋានព្រះអង្គារ ហើយនិង​មនុស្ស​ទៅ​ឋាន​ព្រះចន្ទ នៅ​អនាគត​ដ៏ខ្លី​ខាងមុខ បាន​បោះទុន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ សម្រាប់​កម្មវិធី​យានអវកាស​របស់ខ្លួន។ ស្ថានីយ៍​យានអវកាស​របស់​ចិន ដែល​មាន​ការចូលរួម​សហការ​សម្របសម្រួល​ពី​កងទ័ព​ចិន មាន​គម្រោង​ផងដែរ​នឹង​ដាក់បង្ហោះ ផ្កាយរណប​ដែល​នឹង​ធ្វើការ​សម្រាប់​ប្រយោជន៍ ប្រទេស​ចិន៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien