អាមេរិក - ចិនចរចាគ្នាស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូ

09:35 2020/05/09

នាថ្ងៃទី ៨ ខែឧសភា ចិននិងសហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាពាណិជ្ជកម្មតាមប្រព័ន្ធវីដឹអូដោយមានការចូលរួមពី ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He ជាមួយ តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lightizer និងរដ្ឋមន្រ្តីក្រសួងរតនាគារលោក Steven Mnuchin។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ចនិងសុខភាពសហគមន៍។

អាមេរិក - ចិនចរចាគ្នាស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូ
រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin (ខាងស្តាំ) ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He និង តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Robert Lighthizer (ពីឆ្វេង) ក្នុងកិច្ចប្រជុំមួយនៅទីក្រុងសៀងហៃប្រទេសចិន (រូបថត៖ AFP / Vnanet)

ក្នុងកិច្ចពិភាក្សាដូចពោលខាងលើនេះក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសទាំងពីរក៏បានឯកភាពសហការគ្នាដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជ កម្មដំណាក់កាលទី ១ ដែលសម្រេចបានក្នុងដើមឆ្នាំនេះ។ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តរក្សាការទាក់ ទងនាពេលខាងមុខ។

គួរជម្រាបថា នាថ្ងៃទី ៧ ខែឧសភា ប្រទេសចិនបានបញ្ចប់បទប្បញ្ញត្តិស្តីពីការលុបបំបាត់របបកូតា តាមកម្មវិធីវិនិយោគសំខាន់ចំនួនពីរដោយហេតុនេះអនុញ្ញាតឱ្យអង្គការបរទេសដែលមានស្តង់ដារគ្រប់គ្រាន់អាចអភិក្រមដោយគ្មានការដាក់កំហិតណាមួយ ជាមួយមូលបត្រ និងប័ណ្ណបំណុលរបស់ចិនផងដែរ។ នេះគឺជាជំហានថ្មីបំផុត ដើម្បីបើកវិស័យហិរញ្ញវត្ថុនៃសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោក៕

(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll