វៀតណាមចាត់ទុកថារាល់ដំណោះស្រាយទាក់ទិនដល់ Jerusalem គប្បីប្រតិបត្តិតាមច្បាប់អន្តរជាតិ

20:39 2018/05/17

នារសៀលថ្ងៃទី ១៧ ឧសភា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទកាសែតប្រចាំខែ។ ស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលអាមេរិកបើកស្ថានទូតប្រចាំនៅទីក្រុង Jerusalem និងភាពតានតឹងឡើងជណ្តើរនៅតំបន់នេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ ថា៖

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

«វៀតណាមជានិច្ចកាលយកចិត្តទុកដាក់តាមដាននិងសម្តែងការព្រួយបារម្ភ ចំពោះសភាពការណ៍ហឹង្សាដែលកំពុងឡើង ជណ្តើរនៅតំបន់ Gaza ដែលធ្វើឲ្យជនប៉ាឡេស្ទីនជាច្រើននាក់ត្រូវស្លាប់និងរងរបួសក្នុងប៉ុន្មានថ្ងៃកន្លងទៅ។ វៀតណាមជាថ្មីម្តងទៀតអំពាវនាវឲ្យភាគីទាក់ទិននានាអត់ធ្មត់ ប្រឆាំងជំទាស់ការប្រើប្រាស់អាវុធ បញ្ឈប់ការឡើងជណ្តើរភាពតាន តឹង ដោះស្រាយជំលោះតាមរយៈសន្តិវិធី ខំប្រឹងប្រែងស្វែងរកដំណោះស្រាយលើគ្រប់ជ្រុងជ្រោយ សមភាព ចីរភាព ធានាសុវត្ថភាពរបស់ប្រជាជននិងផលប្រយោជន៍ត្រឹមត្រូវរបស់ភាគីទាក់ទិននានា ក៏ដូចជាធានាសន្តិភាពស្ថិរភាពក្នុងតំបន់។ វៀតណាមចាត់ទុកថា៖ រាល់ដំណោះស្រាយពាក់ព័ន្ធដល់ Jerusalem ត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិ។ គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគាំទ្រការតស៊ូយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីន គាំទ្រដំណោះស្រាយរដ្ឋ ២ ក្នុងនោះមានការបង្កើតរដ្ឋប៉ាឡេស្ទីន រួមរស់សន្តិភាពជាមួយអ៊ីស្រាអែលដោយមានខ្សែព្រំដែនមុនឆ្នាំ ១៩៦៧ និងទីក្រុង Jerusalem ខាងកើតជារដ្ឋធានីរបស់ប៉ាឡេស្ទីន។»

ស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់របស់អាមេរិក លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖«វៀតណាមជានិច្ចកាលគាំទ្រការសន្ទនាដើម្បីស្វែងរកឲ្យបានដំណោះស្រាយសន្តិភាពសំរាប់ការខ្វែងគំ និត។ យើងខ្ញុំមានគោលបំណងថា៖ ភាគីទាក់ទិននានាដែលចូលរួមផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយគប្បីបន្តការចរចាសំដៅរកឃើញនូវដំណោះស្រាយចរីភាពយូរអង្វែងសំរាប់តំបន់និង ពិភពលោក៕ »

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll