រដ្ឋមន្ត្រី​ចិន​ព្រមាន​ថា កំណើន​ពាណិជ្ជកម្ម​ប្រទេស​នឹង​ពុំមាន​ចីរភាព បើ​COVID-19​បន្ត​រាតត្បាត​

16:55 2020/05/21

ការធូរស្រាល​ឡើងវិញ​ក្នុង​កំណើន​ពាណិជ្ជកម្ម​របស់​ចិន នឹង​ពុំមាន​ចីរភាព​ឡើយ ប្រសិនបើ​ជំងឺ​រាតត្បាត​សកល COVID-19 មិន​ត្រូវបាន​គ្រប់គ្រង​ជោគជ័យ​នៅ​ទូទាំង​ពិភពលោក​ទេនោះ​។ រដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន ព្រមាន​បែបនេះ នៅ​ថ្ងៃទី​២០ ខែឧសភា​។​

រដ្ឋមន្ត្រី​ចិន​ព្រមាន​ថា កំណើន​ពាណិជ្ជកម្ម​ប្រទេស​នឹង​ពុំមាន​ចីរភាព បើ​COVID-19​បន្ត​រាតត្បាត​

 

ទំនិញនាំចេញរបស់ប្រទេសចិន។

ការនាំចេញ​របស់​ចិន ត្រូវបាន​សង្កេតឃើញថា មាន​សន្ទុះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ខែមេសា ដោយ​មួយផ្នែក​គឺ​មកពី​កំណើន​ការដឹកជញ្ជូន​ផលិតផល​វេជ្ជសាស្ត្រ ខណៈ​ផលិតកម្ម​ដំណើរការ​ជាថ្មី​ក្រោយ​បិទទ្វារ​ច្រើន​ខែ​ទប់ស្កាត់ COVID-19​។ ទន្ទឹមនេះ ការនាំចេញ​និង​នាំចូល​របស់​ចិន ធ្លាក់ចុះ​តិចជាង​ការរំពឹងទុក​ក្នុង​ក្របខណ្ឌ​លុយ​យ័ន អំឡុងពេល​៤​ខែ​ដើមឆ្នាំ​២០២០​នេះ​។​

​ក៏ប៉ុន្តែ លោក Miao Wei រដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន​បាន ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​ដូច្នេះ​ថា​៖«​ទោះបីជា​ការនាំចេញ​និង​ការនាំ​ចូលក្នុង​ក្របខណ្ឌ​លុយ​យ័ន​ចាប់ពី​ខែមករា ទៅ​ខែមេសា បាន​កើនឡើង​ល្មម ខ្ញុំ​គិតថា ប្រសិនបើ​ជំងឺ​រាតត្បាត​សកល ពុំ​អាច​គ្រប់គ្រង​ជោគជ័យ​ទេនោះ វា​ពុំ​អាចមាន​ចីរភាព​បានឡើយ​»​។​
 
​ដើម្បី​ផ្ដល់​សន្ទុះ​ដល់​កំណើនសេដ្ឋកិច្ច រដ្ឋាភិបាល​ចិន នឹងត្រូវ​ជំរុញ​ឲ្យ​មាន​តម្រូវការ​ក្នុងស្រុក​កាន់តែច្រើន ក្នុង​គោលដៅ​ជំនួស​ភាពទន់ខ្សោយ​ក្នុង​ទីផ្សារ​អន្តរជាតិ​។ នេះ​បើតាម​ការ​សង្កត់ធ្ងន់រ​បស់​លោក​រដ្ឋមន្ត្រី Wei ។ មែនទែនទៅ ចិន​បាន​ព្យាយាម​ផ្ដល់​សន្ទុះ​ដល់​ការចាយវាយ ដែលជា​ស្នូល​នៃ​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក ហើយ​នេះ​គឺជា​បង្វែរ​ខឿនសេដ្ឋកិច្ច​ចេញពី​ការពឹងផ្អែក​តែ​ទៅលើ​ការនាំចេញ និង​ការវិនិយោគ​រដ្ឋ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​រដ្ឋមន្ត្រី​ឧស្សាហកម្ម Miao Wei ក៏បាន​បញ្ជាក់ថា ចាប់តាំងពី​ការងារ​បន្ត​ដំណើរការ​ឡើងវិញ បណ្ដា​ក្រុមហ៊ុន​ក្នុងប្រទេស​ចិន បាន​ជួបប្រទះ​ការធ្លាក់ចុះ​ក្នុង​ផលិតកម្ម​ពួកគេ​។ មូលហេតុ​នោះ​គឺ តម្រូវការ​ធ្លាក់ចុះ ក្រោយ​រដ្ឋាភិបាល​បានដាក់​ចេញ​បញ្ជា​បិទ​ប្រទេស​ទប់ស្កាត់ COVID-19 ដែល​បង្ក​ឲ្យ​សេដ្ឋកិច្ច​ជាប់គាំង​។ 
 
​សូមបញ្ជាក់ថា ទីផ្សារ​ចម្បង​របស់​ចិន ដែល​នោះ​គឺជា​សហរដ្ឋអាមេរិក ត្រូវ​រង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ COVID-19 ។ តាម​របាយការណ៍​ចុងក្រោយ COVID-19 បាន​បំផ្លាញ​ការងារ​ជាង​៣០​លាន​កន្លែង​ក្នុង​សហរដ្ឋអាមេរិក​។ ទាក់ទិន​បញ្ហា​នេះ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក បាន​ព្រមាន​ពី​ការបំផ្លិចបំផ្លាញ​អចិន្ត្រៃយ៍​ចំពោះ​សេដ្ឋកិច្ច​ប្រទេស ប្រសិនបើ​ចំណាត់ការ​ស្នាក់នៅ​ផ្ទះ​ដ៏​តឹងរ៉ឹង ពុំ​ត្រូវ​ដកហូត​ឆាប់ៗ​ទេនោះ​៕
 
(ប្រភពព័ត៌មាន: thmey thmey.com)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll