រដ្ឋមន្ត្រីការបរទេសចិន អាចនឹងធ្វើទស្សនកិច្ចប្រទេសជប៉ុន នៅខែតុលា

18:23 2020/09/28

រដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិន លោក វ៉ាង យី អាចនឹងធ្វើទស្សនកិច្ចប្រទេសជប៉ុន យ៉ាងយូរបំផុត នៅក្នុងខែតុលា សម្រាប់កិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូស៊ីមិតស៊ុ ម៉ូតិហ្គិ និងលោកនាយករដ្ឋមន្ត្រី យូស្ហ៊ីហ៊ីដេ ស៊ូហ្គា នេះបើតាមការចេញផ្សាយ របស់កាសែត NHK។

រដ្ឋមន្ត្រីការបរទេសចិន អាចនឹងធ្វើទស្សនកិច្ចប្រទេសជប៉ុន នៅខែតុលា

 រដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិន លោក វ៉ាង យី អាចនឹងធ្វើទស្សនកិច្ចប្រទេសជប៉ុន

ដំណើរទស្សនកិច្ចនោះ នឹងត្រូវធ្វើឡើង ក្រោយលោក ស៊ូហ្គា បានប្រារព្ធធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃសុក្រ។ មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នា ធ្វើកិច្ចទំនាក់ទំនងលំដាប់ខ្ពស់ ក្នុងគោលបំណង លើកកម្ពស់ស្ថិរភាព ក្នុងតំបន់និងអន្តរជាតិ។

លោក ស៊ូហ្គា ដែលបានចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅក្នុងខែនេះ ត្រូវតែគ្រប់គ្រងចំណងមិត្តភាព ជាមួយប្រទេសជិតខាង ដែលធំជាងរបស់ជប៉ុន ស្របពេល ដែលចំណងមិត្តភាពរវាងចិន​ និងសហរដ្ឋអាមេរិក ធ្លាក់ចុះកាន់តែខ្លាំង ស្របពេល មានការរាតត្បាតមេរោគកូរ៉ូណា និងជម្លោះជំនួញ។

គួរបញ្ជាក់ថា ទីក្រុងតួក្យូ ក៏មានជម្លោះជាមួយប្រទេសចិនផងដែរ ជុំវិញកម្មសិទ្ធិលើក្រុមកោះ នៅសមុទ្រចិនខាងកើត និងបានបង្ហាញនូវក្តីព្រួយបារម្ភ ស្តីពីការកើនឡើង ក្នុងសកម្មភាពយោធាចិន នៅក្នុងតំបន់./.

(来源: dap.com.khmer)
;

同类别新闻