ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានអំពាវនាវ និងស្វែងរកការគាំទ្រ ពីអង្គការសហប្រជាជាតិចំពោះសង្គ្រាមនៅលើឧបទ្វីបកូរ៉េ

11:56 2020/09/24

នៅថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានអំពាវនាវរកការគាំទ្រពីសហគមន៍អន្តរជាតិលើគំនិតផ្ដួចផ្ដើមបញ្ចប់សង្គ្រាមនៅលើឧបទ្វីបកូរ៉េ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានអំពាវនាវ និងស្វែងរកការគាំទ្រ ពីអង្គការសហប្រជាជាតិចំពោះសង្គ្រាមនៅលើឧបទ្វីបកូរ៉េ

ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន ថ្លែងនៅក្នុងវីដេអូថតទុក ដែលបានចាក់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។ (រូបថត Facebook, Moon Jae in)

សង្គ្រាម​ឧបទ្វីប​កូរ៉េ ដែល​បាន​កើតឡើង​នៅក្នុង​ឆ្នាំ​១៩៥០ និង​បញ្ចប់​ទៅវិញ​នៅក្នុង​ឆ្នាំ​១៩៥៣ គឺ​មិនទាន់មាន​សេចក្តីប្រកាស​បញ្ចប់សង្គ្រាម​នៅឡើយ​ទេ ប៉ុន្តែ​វា​មាន​ត្រឹមតែ​កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម​កូរ៉េ ប៉ុណ្ណោះ​។ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​អំពាវនាវ​ជាថ្មី ដើម្បី​បញ្ចប់សង្គ្រាម​នៅលើ​ឧបទ្វីប​កូរ៉េ​។ ឆ្នាំនេះគឺជាខួបលើកទី៧០ នៃការផ្ទុះសង្គ្រាម ដែលបានបញ្ចប់នៅឆ្នាំ១៩៥៣ ដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពនោះទេ។

​ថ្លែង​នៅក្នុង​វីដេអូ​ដែល​ថត​ទុក​អំឡុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥ លោក មូ​ន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ពេលវេលា​បានមក​ដល់​ហើយ ក្នុងការ​លុបចោល​សោដ​នាដកម្ម ដែល​កំពុង​ទាម​ជាប់​លើ​ឧបទ្វីប​កូរ៉េ​។ សង្គ្រាម​ត្រូវតែ​បញ្ចប់​ឲ្យ​ស្រេចបាច់ ដើម្បី​ក្លាយ​រឿង​ល្អ​ម​យ​»​។

សូមបញ្ជាក់ថា ចាប់តាំងពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី លោក​មូ​ន បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការស្តារ​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​។ ប្រមុខរដ្ឋ​រូបនេះ ក៏បាន​ស្វះស្វែង​ឲ្យ​មាន​ជំនួប​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី វៀតណាម និង​នៅ​តំបន់​ព្រំដែន​កូរ៉េខាងជើង និង​ខាងត្បូង​។ ប៉ុន្តែ​កិច្ចខិតខំ​នេះ ត្រូវ​បរាជ័យ បន្ទាប់ពី​អាមេរិក និង​កូរ៉េខាងជើង មិនអាច​រក​កិច្ចព្រមព្រៀង​ជាមួយគ្នា​បាន​./.

 

 

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll