ប្រធានគណៈកម្មការអឺរ៉ុបសង្ឃឹមថាសហរដ្ឋអាមេរិកនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលលើការស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid-19

08:47 2020/05/06

ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen កាលពីថ្ងៃទី ៤ ខែឧសភា បានអំពាវនាវនិងសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលសំដៅផ្តល់ជំនួយឧបត្ថម្ភដល់ការស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19 ។

ប្រធានគណៈកម្មការអឺរ៉ុបសង្ឃឹមថាសហរដ្ឋអាមេរិកនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលលើការស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid-19

ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen  (រូបថត៖ AP)

នាបច្ចុប្បន្ន គំនិតផ្តួចផ្តើមរៃអង្គាទឹកប្រាក់ជាសកលរបស់សហភាពអឺរ៉ុប នៅតែខ្វះថវិកាប្រមាណ ១០០ លានដុល្លារអាមេរិកបើប្រៀបធៀបនឹងគោលដៅដែលបានកំណត់។ បណ្តាប្រទេសនៅលើពិភពលោក អង្គភាពអាជីវកម្មនិងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងមូលនិធិ Bill  និង Melinda Gates បានសន្យាថានឹងចូលរួមវិភាគទានដល់មូលនិធិរបស់សហភាពអឺរ៉ុបផងដែរ។

ការអំពាវនាវរបស់លោកស្រី Ursula von der Leyen ត្រូវបានធ្វើឡើងក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងផ្តល់ទឹកប្រាក់ដល់ការស្រាវជ្រាវនិងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។ ទោះយ៉ាងណាក៏ដោយ តំណាងរដ្ឋអំណាចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មិនបានចូលរួមកិច្ចប្រជុំតាមអនឡាញបង្ហាញនូវគំនិតផ្តួចផ្តើមជាសកលរបស់សហភាពអឺរ៉ុបដើម្បីប្រមូលថវិកាជាង ៨ ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 នោះឡើយ៕

(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll