ប្រទេសថៃទទួលជោគជ័យ លើការធ្វើតេស្តវ៉ាក់សាំង COVID-19 លើខ្លួនសត្វកណ្តុរ និងកំពុងត្រៀមធ្វើតេស្តលើមនុស្ស

11:17 2020/05/07

ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃពុធសប្ដាហ៍នេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាជ្ញាធរសុខាភិបាលរបស់ខ្លួន បានបង្កើតភាពជឿនលឿន ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 បន្ទាប់ពីការធ្វើតេស្ដគំរូបឋមក្នុងមន្ទីរពិសោធន៍ បានបង្ហាញលទ្ធផលជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

ប្រទេសថៃទទួលជោគជ័យ លើការធ្វើតេស្តវ៉ាក់សាំង COVID-19 លើខ្លួនសត្វកណ្តុរ និងកំពុងត្រៀមធ្វើតេស្តលើមនុស្ស
ប្រទេសថៃទទួលជោគជ័យ លើការធ្វើតេស្តវ៉ាក់សាំង COVID-19 លើខ្លួនសត្វកណ្តុរ និងកំពុងត្រៀមធ្វើតេស្តលើមនុស្ស។ (រូបថត៖ freshnews)

លោកវេជ្ជបណ្ឌិត អូផាស់ កានកាវីនផុង (Opas Karnkawinpong) ជាអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល សារធារណៈថៃ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមអ្នកស្រាវជ្រាវថៃបានចាក់គំរូវ៉ាក់សាំង DNA លើខ្លួនសត្វកណ្ដុរពិសោធន៍ជាច្រើនក្បាល ហើយបន្ទាប់មកបានធ្វើតេស្ដឈាមលើពួកវា ដើម្បីឲ្យដឹងថា តើកណ្ដុរទាំងនេះបានអភិវឌ្ឍអង់ទីករប្រឆាំងមេរោគដែរ ឬក៏យ៉ាងណា។ វេជ្ជបណ្ឌិត Opas បានបន្ថែមទៀតថា ជាលទ្ធផលសត្វកណ្ដុរពិសោធន៍មានការអភិវឌ្ឍអង់ទីករ ក្នុងកម្រិតមួយគួរជាទីគាប់ចិត្ត។

គួរបញ្ជាក់ថា នៅប្រទេសវៀតណាម ជាដំបូងបង្អស់ ការសិក្សានិងស្រាវជ្រាវ​វ៉ាក់សាំង Covid-19 ទទួលបានភាពជោគជ័យ នៅក្នុងបន្ទប់ពិសោធន៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ្នកវិទ្យាសាស្ត្រវៀតណាមបាននិងកំពុងធ្វើការពិសោធន៍លើសត្វកណ្តុរ ដើម្បីវាយតម្លៃពីសមត្ថភាពបង្កើតអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2 ./.

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll