ប្រទេសចិន អាចផលិតវ៉ាក់សាំង COVID-១៩ ចំនួន ៦១០ លានដូសក្នុងឆ្នាំនេះ

17:33 2020/09/27

នាថ្ងៃទី ២៥ ខែកញ្ញា មន្រ្តីសុខាភិបាលចិនបានឲ្យដឹងថានឹងផលិតវ៉ាក់សាំង COVID-១៩ ចំនួន ៦១០ លានដូសនៅដំណាច់ឆ្នាំនេះ ហើយយ៉ាងហោចណាស់ ផលិតបាន ១ ពាន់លានដូសក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២១ ។

ប្រទេសចិន អាចផលិតវ៉ាក់សាំង COVID-១៩ ចំនួន ៦១០ លានដូសក្នុងឆ្នាំនេះ

វ៉ាក់សាំង COVID-១៩ បង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Sinovac ត្រូវបានណែនាំនៅក្នុងពិព័រណ៍ពាណិជ្ជកម្មនិងសេវាកម្មអន្តរជាតិចិន (CIFTIS) នៅទីក្រុងប៉េកាំងនៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២០ (រូបថត៖ AFP / VNA)

យោងតាមមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃប្រទេសចិន បានឱ្យដឹងថា នាបច្ចុប្បន្ន ប្រទេសនេះមានវ៉ាក់សាំង Covid-១៩ ចំនួន ១១ ប្រភេទ ដែលកំពុងស្ថិតក្នុងការធ្វើតេស្តគ្លីនិក ដែលក្នុងនោះមាន ៤ ប្រភេទដែល កំពុងស្ថិតក្នុងដំណាក់កាលនៃការធ្វើតេស្តដំណាក់កាលទី ៣ និងមានលទ្ធផលវិជ្ជមានតែម្តង។ លទ្ធផលតេស្តបានបង្ហាញថា វ៉ាក់សាំងមានសុវត្ថិភាព ហើយមិនបង្កផលប៉ះពាល់បន្ទាប់បន្សំនោះទេ។ ក្រៅពីនេះចិនក៏កំពុងសិក្សាស្រាវជ្រាវវ៉ាក់សាំងចំនួន ៥៩ ប្រភេទផ្សេងៗទៀតផងដែរ./.

(ប្រភពព័ត៌មាន: VOV)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll