គណៈប្រតិភូ​កូរ៉េខាងជើងនិងអាមេរិក​ទៅដល់សិង្ហបុរីដើម្បី​ត្រៀមរៀបចំ​ទីតាំង​សម្រាប់​ជំនួប​នៃមេដឹកនាំ​កំពូលៗ​ទាំង​ពីរ

10:50 2018/05/29

គណៈប្រតិភូ​កូរ៉េខាងជើងនិងអាមេរិក​ទៅដល់សិង្ហបុរីដើម្បី​ត្រៀមរៀបចំ​ទីតាំង​សម្រាប់​ជំនួប​នៃមេដឹកនាំ​កំពូលៗ​ទាំង​ពីរ

រូបថតៈ freshnewsasia.com

គណៈប្រតិភូ​កូរ៉េខាងជើងនិងសហរដ្ឋអាមេរិក​ដែលទទួលបន្ទុក​រៀបចំ​កិច្ចពិភាក្សាកម្រិត​ខ្ពស់ស្ដីពីការ​រៀបចំ​កិច្ចប្រជុំកំពូល​រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន បានធ្វើដំណើរ​ទៅដល់ប្រទេស​សិង្ហបុរី​ហើយ​នាថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។

គណៈប្រតិភូ​កូរ៉េខាងជើង​មានសមាជិក ០៨រូប ដឹកនាំ​ដោយ​លោក គីម ចាងសុង (Kim Chang-son) ជាសមាជិក​គណៈកម្មការ​កិច្ច​ការរដ្ឋ​បានធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋានឆាងគី (Changi) ប្រទេស​សិង្ហបុរី នៅម៉ោង ២២៖៤០នាទីយប់ (ម៉ោងនៅក្នុងតំបន់)។ ដោយ​ឡែកទន្ទឹមគ្នា គណៈប្រតិភូអាមេរិក​ដឹកនាំដោយ​អគ្គលេខា​រងសេតវិមាន លោក ចឺ ហាជីន (Joe Hagin) ក៏បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី ផងដែរ ដោយចាកចេញពីប្រទេសជប៉ុន។

ទិដ្ឋភាពប្រទេសសិង្ហបុរី

គួរបញ្ជាក់ថា លោក គីម ចាងសុន និង​លោក Joe Hagin គ្រោងនឹងជួបពិភាក្សា​គ្នា​នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នា​ពីការរៀបចំ ជំនួបកំពូល​រវាងលោក គីម ជុងអ៊ុន ដែលគ្រោងនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរី៕

(来源: យោងតាមកាសែត freshnewsasia.com)
;

同类别新闻