ក្រុមហ៊ុនចិនត្រៀមផលិតវ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំដើម្បីលក់លើពិភពលោក

20:46 2020/04/30

អ្នកស្រាវជ្រាវម្នាក់ស្លៀកពាក់ក្នុងឈុតមន្ទីរពិសោធន៍នៅទីក្រុងប៉េកាំងបានបង្កើនក្តីសង្ឃឹមរបស់មនុស្សជាតិនៅក្នុងម្រាមដៃរបស់គាត់ គឺវ៉ាក់សាំង “Coronavac” ដែលជាវ៉ាក់សាំងពិសោធន៍ប្រឆាំងនឹងមេរោគកូរ៉ូណា ដែលបានឆ្លងរាលដាលពេញពិភពលោក។

ក្រុមហ៊ុនចិនត្រៀមផលិតវ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំដើម្បីលក់លើពិភពលោក

 

វ៉ាក់សាំង Coronavac ត្រៀមរួចរាល់សម្រាប់លក់លើទីផ្សារពិភពលោក។ (រូបថត៖ AFP)

ក្រុមហ៊ុន Sinovac Biotech ដែលកំពុងធ្វើការសាកល្បងព្យាបាលមួយក្នុងចំណោមការសាកល្បងព្យាបាលចំនួនបួន ដែលទទួលការអនុញ្ញាតនៅក្នុងប្រទេសចិន បានអះអាងអំពីវឌ្ឍនភាពដ៏ធំធេងនៅក្នុងការស្រាវជ្រាវរបស់ខ្លួននិងលទ្ធផលជោគជ័យក្នុងចំណោមសត្វស្វា។

ខណៈការសាកល្បងលើមនុស្សបានទើបតែចាប់ផ្តើម ក្រុមហ៊ុននិយាយថាខ្លួនបានត្រៀមរួចជាស្រេចក្នុងការផលិតវ៉ាក់សាំងចំនួន ១០០ លានដបក្នុងមួយឆ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាដែលបានកើតឡើងនៅភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំមុនមុនពេលរាលដាលពាសពេញពិភពលោកនិងសម្លាប់មនុស្សជាង ២២០.០០០ នាក់។

វ៉ាក់សាំងរាប់ពាន់ដប ដែលផ្អែកលើធាតុបង្កជំងឺអសកម្មមួយ ត្រូវបានផលិតនិងវេចខ្ចប់រួចទៅហើយក្នុងកេះពណ៌សនិងពណ៌ទឹកក្រូច ដែលមានឈ្មោះថា “Coronavac”។

ខណៈថ្នាំនេះនៅមានវិថីវែងឆ្ងាយទៅមុខទៀតមុនពេលត្រូវបានអនុម័ត ក្រុមហ៊ុនត្រូវតែបង្ហាញថាខ្លួនអាចផលិតវាបានក្នុងទ្រង់ទ្រាយធំហើយដាក់បញ្ជូនវ៉ាក់សាំងទាំងនោះឱ្យអាជ្ញាធរត្រួតពិនិត្យ។

អង្គការសុខភាពពិភពលោកបានក្រើនរំលឹកថា ការអភិវឌ្ឍវ៉ាក់សាំងអាចចំណាយពេលពី ១២ ទៅ ១៨ ខែហើយក្រុមហ៊ុន Sinovac មិនដឹងថាពេលណាទើបថ្នាំចាក់ចំណុះកន្លះមីល្លីលីត្ររបស់ខ្លួននឹងត្រៀមរួចរាល់សម្រាប់ទីផ្សារនោះទេ។

លោកលីវ ប៉ីចេង នាយកគ្រប់គ្រងក្រុមហ៊ុន Sinovac បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “វាជាសំណួរដែលមនុស្សគ្រប់គ្នាកំពុងសួរខ្លួនឯង”។

សូមរំលឹក​ថា យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថាមានវ៉ាក់សាំងការពារកូវីដ១៩ចំនួន ៧០ កំពុងផលិតឡើងនៅទូទាំងពិភពលោក ក្នុងនោះមានវ៉ាក់សាំងឈានមុខគេចំនួន ៣ ត្រូវបានធ្វើតេស្តសាកល្បងរួចហើយចំពោះមនុស្ស ខណៈក្រុមហ៊ុនឱសថនានាកំពុងប្រណាំងប្រជែងនឹងពេលវេលាដើម្បីស្វែងរកការព្យាបាលមេរោគដ៏សាហាវនេះ./.

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll