ផ្ទាំងទឹកកកលើកោះយក្ស Greenland «រលាយអស់១១ពាន់លានតោនតែមួយថ្ងៃ» ដែលជាកំណត់ត្រាអាក្រក់បំផុត!

16:50 2019/08/05

អ្នកវិទ្យាសាស្រ្តទើបតែបានឲ្យដឹងថា ផ្ទាំងទឹកកកយក្សនៃកោះគ្រីនឡែនរបស់ប្រទេសដាណឺម៉ាក បានរលាយខ្លាំងបំផុតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលស្ថិតក្នុងកំឡុងរដូវក្តៅឆ្នាំ២០១៩ នេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

ផ្ទាំងទឹកកកលើកោះយក្ស Greenland «រលាយអស់១១ពាន់លានតោនតែមួយថ្ងៃ» ដែលជាកំណត់ត្រាអាក្រក់បំផុត!
ផ្ទាំងទឹកកកលើកោះយក្ស Greenland «រលាយអស់១១ពាន់លានតោនតែមួយថ្ងៃ» ដែលជាកំណត់ត្រាអាក្រក់បំផុត!

ផ្ទាំងទឹកកកលើលើកោះ Greenland ជាទូទៅរលាយក្នុងរដូវក្តៅជារៀងរាល់ឆ្នាំ ខណៈជាធម្មតាគឺចាប់ផ្តើមនៅខ្ទង់ចុងខែឧសភា ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺចាប់ផ្តើមនៅដើមខែឧសភា។ វាបានបន្តរលាយជាប់រហូតមក នៅក្រោមកម្រិតសីតុណ្ហភាពដែលក្តៅជាងរាល់ដង។ កំឡុងខែកក្កដាតែឯងប៉ុណ្ណោះ ផ្ទាំងទឹកកកនៃកោះ Greenland បានបាត់បង់ទឹកកកទម្ងន់ ១៩៧ពាន់លានតោន ខណៈគេរំពឹងថា វានឹងបាត់បង់តែខ្ទង់ចន្លោះ ៦០-៧០ពាន់លានតោនប៉ុណ្ណោះ។

រីឯកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ផ្ទាំងទឹកកកកោះ Greenland បានបាត់បង់ទឹកកកដល់ទៅ ១១ពាន់លានតោន ក្នុងពេលតែមួយថ្ងៃ ដោយវាជាកម្រិតបាត់បង់ច្រើនជាងគេបង្អស់ ក្នុងពេលត្រឹមមួយថ្ងៃ គិតចាប់តាំងតែការកត់ត្រាទុកទិន្នន័យ បានចាប់ផ្តើមកាលពីឆ្នាំ១៩៥០។ បើតាមអ្នកវិទ្យាសាស្រ្ត ការរលាយនៃផ្ទាំងទឹកកកកោះ Greenland ជាទូទៅនឹងបន្តដល់ចុងខែសីហារាល់ឆ្នាំ។

គួរជម្រាបថា ផ្ទាំងទឹកកកនៃកោះ Greenland មានទំហំ ១.៧លានគីឡូម៉ែត្រក្រឡា ដែលស្មើនឹង ៨០ភាគរយនៃផ្ទៃកោះដ៏ធំនេះ ហើយវាមានកម្រាស់ ២,០០០-៣,០០០ម៉ែត្រ និងជាផ្ទាំងកកយក្សធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីផ្ទាំងទឹកកកនៅទ្វីបអង់តាក់ទិក៕

(ប្រភព៖ Fresh News)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll