បេក្ខជន Joe Biden វ៉ាដាច់៩ពិន្ទុលើប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០

16:07 2020/03/30

យុគសម័យ - អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានអត្រានៃសម្លេងគាំទ្រចំនួន ៤៩% ពីអ្នកចូលរួមក្នុងការស្ទង់មតិ ខណៈដែលលោក Donald Trump ទទួលបានអត្រានៃសម្លេងគាំទ្រចំនួន ៤០% ។

បេក្ខជន Joe Biden វ៉ាដាច់៩ពិន្ទុលើប្រធានាធិបតីអាមេរិកលោក  Donald Trump ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០
បេក្ខជន Joe Biden និងប្រធានាធិបតីអាមេរិកលោក  Donald Trump

យោងតាមលទ្ធផលនៃការស្ទង់មតិរបស់បុស្តិ៍ទូរទស្សន៍ Fox News កាលពីថ្ងៃទី ២៩ ខែមីនា បានអោយដឹងថា បេក្ខជនជួរមុខនៃគណៈបក្សប្រជាធិបតេយ្យ លោក Joe Biden កំពុងនាំមុខ ៩ ពិន្ទុ ចំពោះប្រធានាធិបតីអាមេរិកលោក​ Donald Trump។

ហេតុដូច្នោះ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានអត្រានៃសម្លេងគាំទ្រចំនួន ៤៩% ពីអ្នកចូលរួមក្នុងការស្ទង់មតិ ខណៈដែលលោក Donald Trump ទទួលបានអត្រានៃសម្លេងគាំទ្រចំនួន ៤០% ។ រីឯ ១១% នៃចំនួនអ្នកឆ្លើយសំណួរគឺមិនទាន់បានសម្រេចចិត្តទេ ឬនឹងបោះឆ្នោតឱ្យបេក្ខជនដទៃ  ផងដែរ។

គួរបញ្ជាក់ថានាបច្ចុប្បន្ននេះ លោក Joe Biden កំពុងជម្រុញការផ្សព្វផ្សាយយុទ្ធនាការរកសម្លែងឆ្នោតរបស់ខ្លួនយ៉ាងខ្លាំងនៅពេលដែលលោកប្រកាសពីផែនការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចអាមេរិក ដែលធ្លាប់កំពុងរងផលប៉ះពាល់អវិជ្ជមានពីការឆ្លងរីករាលដាលនៃជម្ងឺ COVID-19 ។

ទន្ទឹមនឹងនេះដែរលោកប្រធានាធិបតី Trump ក៏បានបង្ហោះវីដេអូនៃយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោកដែលបង្ហាញពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរីករាលដាលនៃជម្ងឺកូវីដ១៩ ដោយបានសរសើរប្រជាជនអាមេរិកចំពោះសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vietnamplus.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll