ប្រធាន Interpol ត្រូវបានចាប់ខ្លួននៅចិនដើម្បីធ្វើការស៊ើបអង្កេត

07:54 2018/10/08

យុគសម័យ - គណៈកម្មាធិការឃ្លាំមើលជាតិចិនទើបនឹងបង្ហោះសេចក្តីជូនដំណឹងដ៏ខ្លីមួយ ដោយមានឲ្យដឹងថា ស្ថាប័ននេះកំពុងដំណើការស៊ើបអង្កេតចំពោះ លោក Meng Hongwei។

ប្រធាន Interpol ត្រូវបានចាប់ខ្លួននៅចិនដើម្បីធ្វើការស៊ើបអង្កេត
លោក Meng Hongwei (រូបថតៈ  VOV)

នៅវេលាម៉ោង ២៣និង៥២នាទី (ម៉ោងទីក្រុងប៉េកាំង) គេហទំព័រអេឡិចត្រូនិករបស់គណៈកម្មាធិការឃ្លាំមើលជាតិចិន បានបង្ហោះសេចក្តីជូនដំណឹងដ៏ខ្លីមួយ ដោយបានឲ្យដឹងថា ស្ថាប័ននេះកំពុងប្រតិបត្តិការស៊ើបអង្កេត ចំពោះលោក Meng Hongwei អនុប្រធានក្រសួងនគរបាលចិនដោយការចោទប្រកាន់ថា រំលោភច្បាប់។

បច្ចុប្បន្ន លោក Meng Hongwei ជាប្រធានអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (Interpol)។ សូមគូសបញ្ជាក់ថា លោក Meng Hongwei អាយុ ៦៤ឆ្នាំ គឺជាជនជាតិចិនដំបូង ដែលបានឡើងកាន់តំណែង​ជាប្រធានស្ថាប័នប៉ូលិសអន្តរជាតិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Lyon ប្រទេសបារំាង។ លោក Meng ត្រូវបានតែងតាំង​ជា​ប្រធានអង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ Interpol កាលពីឆ្នាំ២០១៦៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll