ប្រធានាធិបតីអាមេរិកបានពិចារណាយកពន្ធថ្មីលើប្រទេសចិនក្រោយពីកិច្ចប្រជុំ G20

16:02 2019/06/07

យុគ្គសម័យ - នាថ្ងៃទី ៦ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានមានប្រសាសន៍ថា លោកនឹងទន្ទឹងរងចាំរហូតដល់ពេលដែលកិច្ចប្រជុំ G20 គ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុននៅចុងខែនេះ ដើម្បីសម្រេចថាតើត្រូវយកពន្ធថ្មីលើទំនិញដែលមានទឹកតម្លៃ ៣២៥ ពាន់លានដុល្លារពីប្រទេសចិនដែរឬអត់?។

ប្រធានាធិបតីអាមេរិកបានពិចារណាយកពន្ធថ្មីលើប្រទេសចិនក្រោយពីកិច្ចប្រជុំ G20
ប្រធានាធិបតីអាមេរិកបានពិចារណាយកពន្ធថ្មីលើប្រទេសចិនក្រោយពីកិច្ចប្រជុំ G20 (រូបថត៖vnexpress.vn)

គួរជម្រាបថា លោក Donald Trump បានព្រមានថា "អាចសម្រេចយកពន្ធបន្ថែមទៀតលើទំនិញរបស់ចិនដោយមានទឹកប្រាក់ចំនួនយ៉ាងហោចណាស់ ៣០០ ពាន់លានដុល្លារអាមេរិក ក៏ប៉ន្តែលោក Trump មិនបានបញ្ជាក់ច្បាស់ពីមុខទំនិញជាក់ស្តែងណាមួយនៃប្រទេសចិននោះទេ។ ចំពោះការគំរាមកំហែងរបស់លោកប្រធានាធិបតីអាមេរិករូបនេះ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន លោក កៅហ្វេង (Gao Feng)បានប្រកាសថា ប្រទេសចិននឹង "ប្រយុទ្ធរហូតដល់ទីបញ្ចប់" ប្រសិនបើអាមេរិកមានសកម្មភាពសំដៅបង្កើនភាពតានតឹងពាណិជ្ជកម្មបន្តទៀត ។ នៅក្នុងសន្និសីទសារព័ត៌មាន  លោកកៅហ្វេង ក៏បានរិះគន់លើការបន្តដាក់សម្ពាធរបស់អាមេរិកដែលធ្វើឲ្យឱ្យមានជំហានថយក្រោយយ៉ាងធ្ងន់ធ្ងរក្នុងការចរចាពាណិជ្ជកម្ម និងបណ្តាលឱ្យទិសដៅនៃការចរចានាពេលអនាគតអាស្រ័យលើទីក្រុងវ៉ាស៊ីនតោនផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll