ប្រទេសរុស្ស៊ី: មនុស្ស៤១នាក់ស្លាប់ក្នុងគ្រោះថ្នាក់ភ្លើងឆេះយន្ដហោះ អំឡុងពេលចុះចតនៅឯទីក្រុងម៉ូស្គូ

08:43 2019/05/06

យុគសម័យ - មនុស្សចំនួន ៤១ នាក់ត្រូវបានសម្លាប់នៅពេលដែលយន្ដហោះមួយគ្រឿងត្រូវឆេះយ៉ាងខ្លាំង នៅឯជាយក្រុងម៉ូស្គូ កាលពីយប់ថ្ងៃទី ៥ ខែឧសភា (ម៉ោងនៅក្នុងស្រុក)។

ប្រទេសរុស្ស៊ី: មនុស្ស៤១នាក់ស្លាប់ក្នុងគ្រោះថ្នាក់ភ្លើងឆេះយន្ដហោះ អំឡុងពេលចុះចតនៅឯទីក្រុងម៉ូស្គូ
យន្តហោះ Sukhoi Superjet 100 ត្រូឆះយ៉ាងខ្លាំងនៅលើផ្លូវដែកនៃអាកាសយានដ្ឋានទីក្រុងម៉ូស្គូ (រូបថត: AP)

យោងតាមទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី ដោយបញ្ជាក់ថា មនុស្សចំនួន ៤១ នាក់ ក្នុងនោះមានក្មេងជំទង់ ២ នាក់ត្រូវស្លាប់នៅក្នុងហេតុការណ៍នេះ។

គួរបញ្ជាក់ថា យន្ដហោះ Sukhoi Superjet 100 មានផ្ទុកអាកាសយានិក៦នាក់ និងអ្នកដំណើរ៧៣នាក់ បានហោះចេញពីអាកាស យានដ្ឋាន Sheremetyevo នៅម៉ោង១៨៖០២នាទីល្ងាច ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Murmansk។ ប៉ុន្តែភ្លាមៗ ក្រុមពីឡុតបានជូនដំណឹងថាយន្ដហោះមានបញ្ហា និងត្រូវធ្វើការចុះជាបន្ទាន់ ហើយក្រោយមកស្រាប់តែមានភ្លើងឆេះចេញ ពីម៉ាស៊ីននៅអំឡុងពេលចុះចតនោះតែម្ដង។ បច្ចុប្បន្ន អាជ្ញាធររុស្ស៊ីមិនទាន់បញ្ជាក់លម្អិតពីចំនួនអ្នករងរបួសនោះទេ៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll