ប្រទេសថៃបានទាក់ទាញដៃគូនៅក្រៅតំបន់អាស៊ានដើម្បីសាងសង់ទីក្រុងឆ្លាត

22:04 2019/06/09

យុគ្គសម័យ - រដ្ឋាភិបាលថៃបានអនុម័តលើផែនការសកម្មភាពរបស់ក្រសួងសេដ្ឋកិច្ចនិងសង្គមកិច្ចថៃ ដើម្បីទាក់ទាញបណ្តាប្រទេសដែលមិនមែនជាសមាជិកអាស៊ានមកសហប្រតិបត្តិការនិងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាត។

 ប្រទេសថៃបានទាក់ទាញដៃគូនៅក្រៅតំបន់អាស៊ានដើម្បីសាងសង់ទីក្រុងឆ្លាត
ទិដ្ឋភាពនៃទីក្រុងបាងកក (រូបថត៖vietnamplus,vn)

នាពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងសង្គមកិច្ចថៃសហការជាមួយក្រសួងដឹកជញ្ជូន និងក្រសួងថាមពលប្រទេសនេះ បានរៀបចំកិច្ចប្រជុំតុមូលស្តីពីបណ្តាញទីក្រុងឆ្លាតអាស៊ាន។ ផែនការនេះនឹងផ្តោតទៅលើប្រទេសដែលមានសមត្ថភាពនិងជំនាញខាងបច្ចេកវិទ្យាថ្មីដូចជា ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន។ រដ្ឋាភិបាលថៃបានអនុម័តលើផែនការសកម្មភាពរបស់ក្រសួងសេដ្ឋកិច្ចនិងសង្គមកិច្ច ដើម្បីទាក់ទាញ   បណ្តាប្រទេសជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមសហការនិងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតចំណុះបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ក្នុងនោះផ្តោតលើការអភិវឌ្ឍទីក្រុងឆ្លាតវៃចំនួន ២៦ ក្នុងអាស៊ានរួមមានទីក្រុង  Bandar Seri Begawan , banyuwangi, បាត់ដំបង, សេប៊ុង,  Da Nang, ដាវ៉ៅ, ហ្សាកាតា,ហាណូយ, ហូជីមិញ, ចូហរបារូកូសូតាគី ភ្នំពេញ, សៀមរាប, សិង្ហបុរី, វៀងចន្ទ, បាងកក ជាដើម។  រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងសង្គមកិច្ចថៃលោក Pichet Durongkaveroj បានមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងឆ្លាតគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចថៃក្នុងដំណាក់កាលនាពេលបច្ចុប្បន្ន ហើយអាចជំរុញការកែលម្អវិស័យសេដ្ឋកិច្ចនិងសង្គមផងដែរ។


គួរបញ្ជាក់ថា ASCN គឺជាគំនិតផ្តួចផ្តើមមួយដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាឆ្នាំ ២០១៨ នៅសិង្ហបុរីដោយមានគោលដៅរួមគឺបង្កើតទីក្រុងឆ្លាតប្រកបដោយនិរន្តភាព    ក៏ដូចជា លើកកម្ពស់គុណភាពនៃជីវិតនៅអាស៊ានតាមរយៈបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផងដែរ។ គំនិតផ្តួចផ្តើមនេះក៏មានបំណងទប់ទល់នឹងបញ្ហានគរូបនីយកម្ម ដូចជាការកកស្ទះចរាចរ គុណភាពទឹក ការបំពុលបរិយាកាស ភាពក្រីក្រ ការកើនឡើងវិសមភាព ភាពខុសគ្នានៃគុណភាពជីវិតរវាងតំបន់ជនបទនិងទីក្រុងក៏ដូជាកាធានាសន្តិសុខផងដែរ៕

(ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll