ប្រទេសកូរ៉េខាងត្បូងបានលុបប្រទេសជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន

20:30 | 12/08/2019 (ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

នាថ្ងៃទី ១២ ខែសីហា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មពាណិជ្ជកម្មនិងថាមពលកូរ៉េខាងត្បូង លោក Sung Yun-mo បានប្រកាសថា “សេចក្តីព្រាងវិសោធនកម្ម ស្តីពីការណែនាំនាំចូលនិងនាំចេញសម្ភារៈយុទ្ធសាស្រ្ត” ដោយមានខ្លឹមសារថា លុបឈ្មោះជប៉ុននៅក្នុង“ បញ្ជីស” នៃបណ្តាប្រទេសជាដៃគូទទួលការអនុគ្រោះខាងនាំចេញ។

កម្មករធ្វើការនៅរោងចក្រផលិតរថយន្តនៅ Pyeongtaek ប្រទេសកូរ៉េខាងត្បូង (រូបថត៖ TTXVN)


លោក Sung Yun-mo បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនឹងមានការលំបាកក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដោយសារការដើរបញ្ច្រាសនឹងគោលការណ៍អន្តរជាតិឬអនុវត្តមិនសមស្របផងដែរ។ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងអនុវត្តខ្លឹមសារវិសោធនកម្មដូចពោលខាងលើនេះនៅខែកញ្ញាខាងមុខនេះ បន្ទាប់ពីបង្ហើយដំណើរការចេញសេចក្តីប្រកាស ព្រមទាំងប្រមូលយោបល់ក្នុងរយៈពេល ២០ ថ្ងៃ និងដំណាក់កាលវាយតម្លៃដែលពាក់ព័ន្ធនានាផងដែរ។ លោក Sung Yun-mo ក៏បានបន្តទៀតថាក្នុងដំណើរការប្រមូលយោបល់នេះ ទីក្រុងសេអ៊ូលត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាប្រសិនបើមានការសំណើរណាមួយពីទីក្រុងតូក្យូផងដែរ៕

(តាមៈvovworld.vn)

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារព្រំដែន Chrey Thom - Khanh Binh បើកបន្ថែមលំហតភ្ជាប់រវាងវៀតណាម និងកម្ពុជា
ក្រុម K ទាំងបីប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩ នៅកម្ពុជា នាថ្ងៃទី ៥ ខែតុលា
នាយករដ្ឋមន្ត្រី Le Minh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងកម្ពុជា
វៀតណាមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិបាន ១៧,៧ លាននាក់
លើកកម្ពស់តម្លៃវប្បធម៌ឱ្យក្លាយជាប្រភពធនធានអភិវឌ្ឍន៍ប្រទេសជាតិ

អានច្រើនបំផុត