ប្រជាជនហុងកុងកន្លះលាននាក់ធ្វើបាតុកម្មដ៏បំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ

12:11 2019/06/10

យុគសម័យ - យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ថា ហុងកុងត្រូវជាប់គាំងនៅក្នុងវិបត្តិនយោបាយថ្មី នាថ្ងៃទី ៩ ខែមិថុនា ដែលពលរដ្ឋហុងកុងកន្លះលាននាក់ បានធ្វើបាតុកម្មប្រឆាំងសេចក្តីព្រាងច្បាប់ធ្វើបត្យាប័ន។ នេះត្រូវបានគេចាត់ទុកថាជាមហាបាតុកម្មដ៏ធំបំផុតនៅក្នុងតំបន់នេះក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ។

ប្រជាជនហុងកុងកន្លះលាននាក់ធ្វើបាតុកម្មដ៏បំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ

អ្នកធ្វើបាតុកម្មនៅតាមផ្លូវហុងកុង

នេះជាមហាបាតុកម្មដ៏ធំបំផុតនៅក្នុងតំបន់នេះចាប់តាំងពីឆ្នាំ ២០០៣មក  ដែលមនុស្សជាងកន្លះលាននាក់បានដើរតាមផ្លូវ ដើម្បីប្រឆាំងនឹងសេចក្តីព្រាងច្បាប់ធ្វើបត្យាប័នថ្មីរបស់ហ៊ុងកុង។ បាតុកម្មអហិង្សា បានបញ្ចប់​នៅវេលាម៉ោង​ ១០ ​យប់​ថ្ងៃទី ​៩ ខែមិថុនា ហើយ​បាតុករ​ភាគច្រើន​បាន​បំបែក​គ្នា​ជា​បន្តបន្ទាប់ ប៉ុន្តែ​អំពើហិង្សា​បាន​ផ្ទុះឡើង​រវាង​យុវជន​ក្មេងៗ​ដែល​បន្ត​ប្រមូលផ្ដុំ​ខាងមុខ​អាគារ​សភា​ទីក្រុង​ហុងកុងនិង​កម្លាំង​ប៉ូលិស​ដែល​ព្យាយាម​ទប់ស្កាត់​ការប៉ុនប៉ង​ចូលអាគារ​ពី​សំណាក់​បាតុករ​។ ក្នុងការ​ប៉ះទង្គិច​ដែល​ឈានចូល​ថ្ងៃទី​ ១០ ខែមិថុនានោះ មនុស្ស​ជាច្រើន​រាប់ទាំង​ប៉ូលិស​ផង បាន​រងរបួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈ​បាតុករ​ច្រើន​នាក់​ទៀត ត្រូវបាន​ឃាត់ខ្លួន​។ 

 

ពលរដ្ឋហុងកុងកន្លះលាននាក់ ធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីព្រាងច្បាប់ធ្វើបត្យាប័ន

ជុំវិញ​គម្រោង​ច្បាប់​ថ្មី​នេះ មេដឹកនាំ​ហុងកុង​ធ្លាប់​បកស្រាយ​ថា ជាការ​បំពេញ​ចន្លោះ​បន្ថែម​លើ​ច្បាប់​ដែលមាន​ស្រាប់ ហើយ​មាន​គោលដៅ​បញ្ចប់​ការយក​ហុងកុង​ជា​ឋានសួគ៌​ដោយ​ឧក្រិដ្ឋជន​ដីគោក ព្រោះ​ចិន និង​ហុងកុង​មិនមែន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ពីមុនមក​ឡើយ​។ លើសពីនោះ រដ្ឋាភិបាល​ហុងកុង ក៏​ធ្លាប់​អះអាងថា អ្នក​រិះគន់​ដីគោក ឬ​ក្រុមប្រឆាំង​នៅ​ហុងកុង នឹងមិន​ត្រូវបានធ្វើ​បត្យាប័ន​ឡើយ​។ គម្រោង​ធ្វើ​បត្យាប័ន​នេះ ក៏​មិនមែន​អនុវត្ត​តែ​ជាមួយ​ចិន​នោះដែរ​។ បច្ចុប្បន្នហុងកុងមានកិច្ចព្រមព្រៀងបត្យាប័នជាមួយប្រទេសជំនួន ២០។ 

នៅពេលយប់ក្រុមហាបាតុកម្មនៅតែមានមនុស្សច្រើនណាស់

យ៉ាងណាមិញ ការបកស្រាយ​របស់រ​ដ្ឋា​ភិ​បាល​ហុងកុង មិន​ចូល​ត្រចៀក​ក្រុម​ម​ប្រឆាំង​ឡើយ ហើយ​នៅតែ​បារម្ភ​ថា ក្រោម​ច្បាប់​ថ្មី ពួកគេ​អាច​ត្រូវបញ្ជូន​ទៅកាន់​ដីគោក​គ្រប់ពេល​។ តាមពិតទៅ អាជ្ញាធរ​ហុងកុង ក៏បាន​ធ្វើ​សម្បទាន​ខ្លះ​ហើយ​ពេល​ក្រុមប្រឆាំង​បង្ហាញ​ការមិន​ពេញចិត្ត​នោះ​។ ទីក្រុង​ហុងកុង​ធានាថាខ្លួន​នឹង​ពិចារណា​សំណើសុំ​ធ្វើ​បត្យាប័ន​តែ​បទល្មើស​ដែល​ត្រូវ​ជាប់ពន្ធនាគារ​ច្រើនជាង ​៧​ ឆ្នាំ ហើយ​សំណើ​ត្រូវធ្វើ​ដោយ​ស្ថាប័នរដ្ឋ​អាជ្ញា​កំពូល​ចិន​ទៀតផង​។​យ៉ាងណាមិញ អ្នកចូលរួម​បាតុកម្ម​ថ្ងៃទី​៩ ខែមិថុនា ភាគច្រើន​មិន​ជឿជាក់​លើ​ការធានា​នេះ​ទៀតឡើយ​៕

 

(ប្រែសម្រូលដោយសមុទ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll