នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមិនជឿថាលោក Trump នឹងជាប់ឆ្នោតជាថ្មីឆ្នាំ ២០២០ឡើយ

08:40 2018/11/14

យុគសម័យ - នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ឲ្យដឹងថា លោកនឹងមានការភ្ញាក់ផ្អើលប្រសិនបើប្រធានាធិបតីអាមេរិក Donald Trump នឹងជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីពីរឡើយ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad (រូបថតៈ Reuters)

លោក​ទស្សន៍ទាយ​បែបនេះ​ដោយ​សម្អាង​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​ដើមខែ​វិច្ឆិកា​ដែល​បក្ស​សាធារណរដ្ឋ​បាត់បង់​សម្លេងភាគច្រើន​ក្នុង​រដ្ឋសភា​នោះ​។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNBC ថ្ងៃ​ចន្ទ​ទី ១២ ខែវិច្ឆិកា​ក្នុងពេល​ស្ថិតនៅ​ប្រទេស​សិង្ហ​បុរី​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ លោក Mahathir Mohamad បាន​គូសបញ្ជាក់ថា លោក Trump  នឹងមិន​ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ​ឡើយ​។ 

 ​ត្រង់ចំណុច​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ ៩៣​ឆ្នាំ​រូបនេះ ​បាន​ពន្យល់ថា លោក​ហ៊ាន​និយាយ​បែបនេះ ដោយ​ផ្អែកលើ​លទ្ធផល​អវិជ្ជមាន​នៃ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​រ​នៅ​អាមេរិក​នា​ថ្ងៃ ៦ ខែវិច្ឆិកា​កន្លងទៅ ដែល​គណបក្ស​សាធារណៈ​របស់លោក Trump បាន​បាត់បង់​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​។ លទ្ធ​ផ​អវិជ្ជមាន​នេះ​បង្ហាញ​ឲ្យ​ឃើញថា​ប្រជាជន​មិន​ពេញចិត្ត​ការដឹកនាំ​របស់​លោក Trump ដែរ ដ្បិតថា វា​ជា​ប្រជាមតិ​សម្រាប់​ការដឹកនាំ​របស់លោក​ក្នុងពេល​ជិត​ពីរ​ឆ្នាំ​មកនេះ​។ 

 ​ក្រៅពី​បង្ហាញ​ការ​ទស្សន៍ទាយ​ពី​អនាគត​នយោបាយ​លោក​ត្រាំ លោក Mahathir Mohamad បានចាត់ទុក ​ប្រធានាធិបតី​អាមេរិក​ទី ៤៥ រូបនេះ​ជាម​នុស្ស​ដែល​ «​ពិបាក​ស្មាន​ទុក​មុន​»​៕ 

(ប្រែសម្រូលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll