ទីបំផុត! ព្រឹទ្ធសភាបារាំង អនុម័តច្បាប់យកពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ចំពោះមុខការព្រមាន របស់លោក ដូណាល់ ត្រាំ

23:15 2019/07/11

ព្រឹទ្ធសភាបារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តហើយលើច្បាប់ស្ដីពីការយកពន្ធពី ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ក្នុងនោះរួមមានទាំង Google និង Facebook បើទោះជាមានការ ព្រមានចាត់វិធានការពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

ទីបំផុត! ព្រឹទ្ធសភាបារាំង អនុម័តច្បាប់យកពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ចំពោះមុខការព្រមាន របស់លោក ដូណាល់ ត្រាំ
ព្រឹទ្ធសភាបារាំង អនុម័តច្បាប់យកពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក

ច្បាប់ស្ដីពីការយកពន្ធខាងលើ ត្រូវបានអនុម័តដោយព្រឹទ្ធសភាបារាំង និងកើតមានឡើងតែមួយថ្ងៃ ប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យមានការស៊ើបអង្កេតលើ គម្រោងយកពន្ធរបស់រដ្ឋាភិបាលបារាំងពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ ម្យ៉ាងវិញទៀត ការស៊ើបអង្កេតនេះទៀតសោត ក៏ត្រូវបានគេរំពឹងដែរថាអាចនឹងបង្កទៅជាជម្លោះពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ។

គួរគម្រាបថា កាលពីខែមីនា កន្លងទៅ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយថា បារាំងអាចនឹងប្រមូលពន្ធ ៣ភាគរយ ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៣០ ដែល រកប្រាក់ចំណូលប្រចាំឆ្នាំបានច្រើនជាង ៨៤៤លានដុល្លារ ក្នុងនោះរួមមានទាំងក្រុមហ៊ុន Facebook, Google, Apple និង Amazon ជាដើម៕

(ប្រភព៖ Fresh News)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll