តាលីបង់៖ ការចរចាជាមួយអាមេរិកដែលមានរយៈពេលវែងនិងពោរពេញដោយប្រយោជន៍ ស្តីពីការដកកងទ័ពចេញពីអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ

16:16 2019/08/12

យុគសម័យ - នាថ្ងៃទី ១២ ខែសីហា មន្ត្រីអាមេរិកនិងតំណាងតាលីបង់បានបញ្ចប់វង់ចរចាលើកទី ៨ នៅទីក្រុងដូហា (នៃប្រទេសកាតា) ស្តីពីកិច្ចព្រមព្រៀងដែលមានគោលបំណងបញ្ចប់សង្គ្រាមដែលអូសបន្លាយរយៈពេល ១៨ ឆ្នាំនៅអាហ្វហ្គានីស្ថាន។

តាលីបង់៖ ការចរចាជាមួយអាមេរិកដែលមានរយៈពេលវែងនិងពោរពេញដោយប្រយោជន៍ ស្តីពីការដកកងទ័ពចេញពីអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ
គណៈប្រតិភូអាមេរិក (ឆ្វេង) និងគណៈប្រតិភូតាលីបង់ (ខាងស្តាំ) នៅក្នុងកិច្ចពិភាក្សានៅទីក្រុងដូហា ប្រទេសកាតា (រូបថតឯកសារ៖ AFP/TTXVN)

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់តាលីបង់ លោក Zabihullah Mujahid បានលើកឡើងថា “វង់ចរចាចុងក្រោយបំផុតបានបញ្ចប់នៅថ្ងៃទី ១២ ខែសីហា។ នេះគឺជាវង់ចរចារដ៏វែងនិងមានប្រយោជន៍ណាស់។ ភាគីទាំងពីរបានសម្រេចចិត្ត ស្វែងរកមតិណែនាំស្តីពីវិធានការបន្តបន្ទាប់”។ យ៉ាងណាមិញ រដ្ឋាភិបាលអាហ្វហ្គានីស្ថានមិនបានបញ្ជូនតំណាងចូលរួមវង់ចរចានេះនៅឡើយ។

ថ្វីត្បិតតែមជ្ឈដ្ឋានមន្ត្រីអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយណាមួយក៏ដោយ   ប៉ុន្តែមុននោះ នាថ្ងៃទី ១១ ខែសីហា បេសក ជនពិសេសរបស់អាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន លោក Zalmay Khalilzad បានបង្ហើបថា ភាគីទាំងពីរបានដោះស្រាយផ្នែកលំបាកជាច្រើនក្នុងកិច្ចចរចានេះ ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងនិងឆ្ពោះទៅរកប្រទេសអាហ្វហ្កានីស្ថានដែលមានអធិបតេយ្យភាព លែងជាការគំរាមកំហែងដល់ប្រទេសណាមួយទៀតឡើយ”។

ទិដ្ឋភាពទូទៅនៃកិច្ចចរចាសន្តិភាពអាហ្វហ្គានីស្ថាននៅទីក្រុងដូហានៃប្រទេសកាតា (រូបថត៖ AFP/VNA)

កិច្ចព្រមព្រៀងនេះនឹងជួយអោយប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចគោលដៅដែលបានដាក់ចេញ ពោលគឺបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថានដែលអូសបន្លាយក្នុងរយៈពេល ១៨ ឆ្នាំមក ហើយឥឡូវនេះកំពុងធ្លាក់ចូលក្នុង “ថ្លុកភក់” ដោយគ្មានចក្រគេចចេញ ខណៈពេលដែល ជនស៊ីវិលនិងទាហានត្រូវស្លាប់និងរបួសកំពុងកើនឡើង។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលទាំងការសន្យារបស់តាលីបង់ ដោយអនុវត្តន៍កិច្ចចរចាស្តីពីការបែងចែកអំណាចជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលគាំទ្រដោយសហរដ្ឋអាមេរិកនោះ ប៉ុន្តែមិនរាប់បញ្ចូលទាំងបទ ឈប់បាញ់របស់តាលីបង់ជាមួយទីក្រុងកាប៊ុលឡើយ ដែលនាំឱ្យមានការព្រួយបារម្ភថា ពួកតាលីបង់នឹងប្រយុទ្ធនៅពេលដែលកងកំលាំងអាមេរិកដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានតែម្តង។

មុននេះ ថ្លែងមតិក្នុងក្នុងឱកាសបុណ្យ Eid al Adha នាថ្ងៃទី ១១ ខែសីហា ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានអះអាងថា ប្រជាជនអាហ្វហ្គានីស្ថាននឹងសម្រេចលើអនាគតរបស់ប្រទេសខ្លួន៕

 

(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll