ចិនពិចារណាលុបចោលកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

08:19 2019/05/07

យុគ្គសម័យ៖ យោងតាមកាសែត Wall Street Journal កាលពីថ្ងៃទី ៥ ខែឧសភាបានផ្សាយថា ប្រទេសចិនកំពុងពិចារណាលុបចោលកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅក្នុង សប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump គំរាមកំហែងដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិន។

ចិនពិចារណាលុបចោលកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

 

ចិនពិចារណាលុបចោលកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក (រូបថត៖ ​Baotintuc)

ព័ត៌មាននេះត្រូវបានផ្សាយបន្ទាប់ពី លោក Trump បានប្រកាសនៅលើបញ្តាញសង្គម Twitter ថា កំរិតពន្ធលើទំនិញនាំចូលពីប្រទេសចិនដែលមានទឹកប្រាក់ ២០០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងពី ១0% ទៅ ២៥% នៅថ្ងៃទី ១០ ខែឧសភា ព្រមទាំងគំរាមកំហែងថានឹងយកពន្ធ ២៥% លើទំនិញផ្សេងៗដែលមានទឹកប្រាក់ចំនួន ៣២៥ ពាន់លានដុល្លាររបស់ប្រទេសនេះនាពេលឆាប់ៗផងដែរ។ យោងតាមផែនកា គណៈប្រតិភូចិនដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នឹងអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ៨ ខែឧសភា ដើម្បីចាប់ផ្តើមជុំចរចារពាណិជ្ជកម្មថ្មី។ ក្នុង     បរិបទនេះ ការព្រមានរបស់លោក Trump បានចាត់ទុកជា "កាលកំណត់ចុងក្រោយ" ថ្មី ហើយដាក់សម្ពាធខ្លាំងលើទីក្រុងប៉េកាំង។ ទង្វើរនេះបានធ្វើឱ្យមានការពិបាកសំរាប់ប្រទេសទាំងពីរឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយរយៈពេលច្រើនខែកន្លងទៅផងដែរ៕

 

(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll