ចិននឹងផ្តល់អាទិភាពក្នុងការផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍

15:12 | 23/10/2020

នាថ្ងៃទី២១ខែតុលា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថាប្រទេសចិននឹងអនុម័តលើទម្រង់ផ្សេងៗគ្នា ដូចជាការបរិច្ចាគឬផ្តល់ជំនួយដោយឥតសំណងនូវវ៉ាក់សាំង Covid-19 សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន

លោក Zhao Lijian បានមានប្រសាស ន៍ថានាបច្ចុប្បន្នប្រទេសចិនមានវ៉ាក់សាំង Covid-19 ចំនួន៤ ប្រភេទ ដែលកំពុងស្ថិតនៅក្រោមការធ្វើតេស្តគ្លីនិកក្នុងដំណាក់កាលទី ៣ ហើយប្រទេសនេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងដោយខ្លួនឯង ប៉ុន្តែប្រទេសចិននៅតែសម្រេចចិត្តចូលរួមក្នុងកម្មវិធី COVAX ដើម្បីអាចធានាថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍សមត្ថភាពក្នុងការទទួលបានវ៉ាក់សាំង ក៏ដូចជាជំរុញឲ្យប្រទេសនានាមានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីចូលរួមក្នុងកម្មវិធី COVAX ផងដែរ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វប្បធម៌វៀតណាមត្រូវបានណែនាំនៅភូមិហ្វ្រង់កូហ្វូនី ក្នុងប្រទេសកម្ពុជា
វៀតណាម - កម្ពុជា ដាក់ឱ្យអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០២៧
កម្ពុជាប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនយោធភូមិភាគទី ៧
ថ្នាក់ដឹកនាំវៀតណាម បារាំង និងកម្ពុជា អញ្ជើញទស្សនាស្តង់ពិព័រណ៍របស់ក្រុមហ៊ុន Metfone
កងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សកម្ពុជា

អានច្រើនបំផុត