គណៈកម្មការចម្រុះ JCPOA នឹងបើកកិច្ចប្រជុំវាយតម្លៃការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់របស់អាមេរិក

09:39 2018/05/21

យុគសម័យ - នាថ្ងៃទី២០ឧសភា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi បានឲ្យដឹងថា កិច្ចប្រជុំរបស់គណៈកម្មការចម្រុះសំដៅឃ្លាំមើលការប្រតិបត្តិកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវហៅថា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ (JCPOA) នឹងបានប្រព្រឹត្តទៅនៅទីក្រុង Vienna របស់ប្រទេសអូទ្រីស្តនាថ្ងៃទី២៥ឧសភាខាងមុខ សំដៅពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងសេចក្តីសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុភាគីនេះរបស់អាមេរិក។

អនុរដ្ឋមន្ត្រីការបរទសអ៊ីរ៉ង់ លោក Abbas Araqchi (រូបថតៈ AFP/TTXVN )

សូមគូសបញ្ជាក់ថា JCPOA ត្រូវបានចុះហត្ថលេខានាខែកក្កដាឆ្នាំ២០១៥ រវាងអ៊ីរង់ជាមួយប្រទេសលោកខាងលិច តាមនោះ អ៊ីរង់ត្រូវកាត់បន្ថយសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាថ្នូរនឹងការដកចេញនូវទណ្ឌកម្មអន្តរជាតិ។ ប៉ុន្តែ ក្រោយពេលឡើងកាន់អំណាចនាខែកក្កដាឆ្នាំ២០១៧មក ពោលគឺបន្ទាប់ពី១ឆ្នាំ ខណៈដែល JCPOA មានសុពលភាព រដ្ឋអំណាចរបស់ព្រធានាធិបតីអាមេរិក Donald Trump បានស្វែងរកនូវមូលហេតុជាច្រើន ដើម្បីដកខ្លួនចេញដោយឯកតោភាគីឬលុបបំបាត់ចោលនូវកិច្ចព្រមព្រៀងនេះ។ ក្នុងពេលជាមួយគ្នានោះ ភាគីចុះហត្ថលេខីលើ JCPOA មួយចំនួន សុទ្ធ តែសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរង់ត្រូវបាន រក្សាជាមិនខាន។

មុននោះ ក្នុងសេចក្តីប្រកាយមួយនាថ្ងៃទី១៨ខែឧសភា តំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស លោកស្រី Federica Mogherini បានលើកច្បាស់ថា ប្រទេស EU​ ទាំង២៨បានព្រមព្រៀង រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរង់៕

(ដោយ ស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll