កាណាដា​ស្វែងរក​អន្តរាគមន៍​ពី WTO នៅក្នុង​ជម្លោះ​ជាមួយ​ចិន

10:33 2019/09/10

ប្រទេស​ កាណាដា បានស្នើ​សុំ​ឲ្យ​មាន​ជំនួប​មួយ​ជាមួយ​ទីក្រុង​ប៉េកាំង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​ព្យាយាម​បញ្ចប់​ករណី​ហាមឃាត់​របស់​ប្រទេស​​ ចិន​ លើ​គ្រាប់​កាណូឡា​សម្រាប់​ផលិត​ប្រេង​បន្លែ​របស់​កាណាដា​។ នេះ​យោង​តាម​ការឲ្យ​ដឹង​របស់​លោក Jim Carr រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ចុង​សប្តាហ៍​មុន​។

កាណាដា​ស្វែងរក​អន្តរាគមន៍​ពី WTO នៅក្នុង​ជម្លោះ​ជាមួយ​ចិន
លោក Jim Carr រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​ប្រទេស កាណាដា។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​លោក Carr បាន​ឲ្យ​ដឹងថា កាណាដា​បានលើក​ឡើង​ពី​ក្តីបារម្ភ​នៅ​ក្រុមប្រឹក្សា​ទូទៅ​នៃ​អង្គការ WTO ក្នុង​ខែ​ឧសភា​អំពី​ការហាមឃាត់​ដែល​បាន​បង្ក​ឲ្យ​មាន​ការប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​រួច​ហើយ​។

លោក​ថ្លែងថា ឥឡូវ​កាណាដា កំពុង​ស្វែងរក​ការប្រឹក្សា​ទ្វេភាគី​ផ្លូវការ​នៅ​អង្គការ WTO ដោយសារ​ការជួបគ្នា​ផ្ទាល់​ជាមួយ​ចិន មិន​បាន​ឈាន​ទៅ​រក​ដំណោះស្រាយ​ណាមួយ​សម្រាប់​ជម្លោះ​ពាណិជ្ជកម្ម​នេះ​ទេ​។

ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​គ្រាប់​កាណូឡា​របស់​កាណាដា​កាលពី​ឆ្នាំមុន ប៉ុន្តែ​កាលពី​ខែ​មីនា ប្រទេស​ចិន​បាន​ប្លុក​ការលក់​ផលិតផល​នេះ​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ដែល​គ្រាប់​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផលិត​ប្រេងឆា ចំណី​សត្វ និង​ជីវ​ឥន្ធនៈ​ដោយ​ប្រទេស​ឲ្យ​ដឹងថា គ្រាប់​នេះ​មាន​សត្វល្អិត​ដែល​បង្ក​គ្រោះថ្នាក់ ដែល​ត្រូវ​បាន​រកឃើញ​នៅក្នុង​ការនាំ​ចូល​មក​ចិន ជា​អ្វី​ដែល​កាណាដា​បាន​បដិសេធ​។ លោក Carr បាន​ថ្លែង​ថា​៖ «​យើង​ត្រៀម​ខ្លួន​ផ្តល់​ប្រព័ន្ធ​អធិការកិច្ច​អាមេរិក​ដ៏រឹងមាំ​របស់​យើង​»​។

ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​បាន​ល្អក់កករ​ចាប់​តាំងពី​មាន​ការចាប់​ខ្លួន​អ្នកស្រី Meng Wanzhou ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Huawei កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៨ ក្នុង​ប្រទេស​កាណាដា​មក​៕

(ប្រភពព័ត៌មាន: postkhmer)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll