កូរ៉េខាងជើង ទទួលស្គាល់លោក Ri Son Gwon ជារដ្ឋមន្ត្រីការបរទេសថ្មី

15:24 2020/01/27

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ បានទទួលស្គាល់ជាផ្លូវការហើយថាលោក Ri Son Gwon ដែលជា អតីតមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ ដែលពុំសូវមានបទពិសោធន៍ការទូត ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងថ្មី ខណៈកិច្ចចរចា នុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក កំពុងជាប់គាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២០។

កូរ៉េខាងជើង ទទួលស្គាល់លោក Ri Son Gwon ជារដ្ឋមន្ត្រីការបរទេសថ្មី
លោក Ri Son Gwon 

បើតាម KCNA លោក Ri Son Gwon គឺជាមន្ត្រីយោធាចុងក្រោយបំផុត ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នៅក្រោម ការដឹកនាំរបស់លោក គីម ជុងអ៊ុន។ លោក Ri បានឡើងកាន់តំណែងជំនួស លោក Ri Yong Ho ដែលធ្លាប់ដឹកនាំកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីកូរ៉េខាងត្បូង កូរ៉េខាងជើង បានជូនដំណឹងដល់ស្ថានទូតនៃបណ្ដាប្រទេសដែលមានទំនាក់ទំនងការទូតជាមួយ ខ្លួនថា លោក Ri Son Gwon ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី កាលពីសប្ដាហ៍មុនមកម្លេះ ហើយលោក Ri ផ្ទាល់បានថ្លែងសារ ក្នុងនាមជារដ្ឋមន្ត្រីនាឱកាសចូលរួមពិធីទទួលទានអាហារពេលល្ងាចអបអរឆ្នាំថ្មី រៀបចំឡើងដោយក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់បណ្ដាស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន៕

(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll