ក្រូអាត​ ឡើងទៅប៉ះបារាំងវគ្គផ្តាច់ព្រ័ត្រ​ ក្រោយទម្លាក់អង់គ្លេស​ដោយលទ្ធផល​ ២-១​ ក្នុងម៉ោងថែមនៅ​ World Cup 2018

08:22 2018/07/12

យុគសម័យ - ក្រុមបាល់ទាត់ក្រឡាអុកក្រូអាត បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះមាន់គកបារាំង​ ក្រោយយកឈ្នះអង់គ្លេស​ ២-១​ ក្នុងនាទីបន្ថែម១៥នាទី២ដង​ បន្ទាប់ប្រកួតពេញម៉ោង​ស្មើគ្នា ១-១​ នៃព្រឹត្តិការណ៍​ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

ក្រូអាត​ ឡើងទៅប៉ះបារាំងវគ្គផ្តាច់ព្រ័ត្រ​ ក្រោយទម្លាក់អង់គ្លេស​ដោយលទ្ធផល​ ២-១​ ក្នុងម៉ោងថែមនៅ​ World Cup 2018

កីឡាករខ្សែប្រយុទ្ធ​ Mario Manzukic ជាអ្នករកគ្រាប់ជ័យជម្នះអោយក្រូអាតនៅនាទីទី១១៨​ ក្នុងម៉ោងថែម១៥នាទីលើកទី២ ក្រោយពេលមិត្តរួមក្រុម​ Ivan Perisic រកគ្រាប់តាមស្មើនៅនាទីទី៦៨​ បន្ទាប់ពីអង់គ្លេសបានបើកការនាំមុខតាំងពីនាទីទី៥​ មក​ម៉្លេះដោយបាល់ពិន័យហ្រ្វីឃីកទាត់ដោយកីឡាករពាក់លេខ១២​ Kieran Trippier។

ក្រូអាត​ ត្រូវឡើងទៅប៉ះបារាំងនៅវគ្គផ្តាច់ព្រ័ត្រដែលបានទម្លាក់ប៊ែលហ្ស៊ិក​ ១-០​ ដែលនឹងធ្វើឡើងនៅរាត្រីម៉ោង​ ១០យប់ថ្ងៃអាទិត្យ​ ទី១៥​ ខែកក្កដា​ ដើម្បីប្រជែងយកពានរង្វាន់​ World Cup 2018 លើកទី២១។

 

អង់គ្លេស​ ក៏ត្រូវប៉ះប៊ែលហ្ស៊ិក​ ក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ៣​ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍​ ទី១៤​ ខែកក្កដា​ ឆ្នាំ២០១៨​ នាម៉ោង​៩យប់​ (ម៉ោងនៅកម្ពុជា)៕

(ប្រភពព័ត៌មាន: យោងតាម freshnewsasia.com សរុបព័ត៌មានដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll