ក្រុមប្រឹក្សាសន្តិសុខរៀបចំកិច្ចប្រជុំស្តីពីស្ថានភាពនៅយេម៉ែន

18:56 2020/07/29

យុគសម័យ - នាថ្ងៃទី ២៨ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានពិភាក្សាគ្នាជារៀងរាល់ខែអំពីស្ថានភាពនៅយេម៉ែននៅទីស្នាក់ការអង្គការសហប្រជាជាតិ។

ក្រុមប្រឹក្សាសន្តិសុខរៀបចំកិច្ចប្រជុំស្តីពីស្ថានភាពនៅយេម៉ែន

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងមតិនៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពនៅយេម៉ែន

នៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះការប្រយុទ្ធថ្មីៗនេះនៅយេម៉ែន។ ទន្ទឹមនឹងនេះ លោកបានគាំទ្រដល់ផែនការសន្តិភាព ៣ ចំណុចនៃបេសកកម្មពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិអំពីស្ថានភាពនៅយេម៉ែន។

លោកឯកអគ្គរដ្ឋទូតបានជំរុញឱ្យភាគីទាំងក្នុងនិងក្រៅប្រទេសយេម៉ែនចាត់វិធានការចាំបាច់ដើម្បីសម្រេចបានបទឈប់បាញ់នៅទូទាំងប្រទេសយេម៉ែន ហើយបង្កើតលក្ខខណ្ឌនិងមិនរារាំងសកម្មភាពមនុស្សធម៌។ ព្រមជាមួយគ្នានេះ ចាត់វិធានការដើម្បីដោះស្រាយហានិភ័យនៃអសន្តិសុខស្បៀងក្នុងពេលឆាប់ៗនេះ ហើយសង្កត់ធ្ងន់លើកាតព្វកិច្ចការពារជនស៊ីវិល ជាពិសេសស្ត្រីនិងកុមារ។ ក្រៅពីនេះ លោកបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តកិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Ryadh យ៉ាងតឹងរឹង ហើយបន្តការសន្ទនាគ្នានិងស្វែងរកដំណោះស្រាយនយោបាយដ៏ទូលំទូលាយក្នុងនាមជាអន្តរការីរបស់អង្គការសហប្រជាជាតិ៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll