កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន នឹងត្រូវបញ្ចប់ឆាប់ៗ

13:08 2019/05/07

យុគសម័យ- កិច្ចព្រមព្រៀងជាប្រវត្តិសាស្ដ្រមួយដែលបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាបន្តរបស់ពួកគេ អាចនឹងកើតឡើងនៅក្នុងពេលឆាប់ៗ

កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន នឹងត្រូវបញ្ចប់ឆាប់ៗ

តាម​ការ​រាយការណ៍ មន្ដ្រី​ចិន​រហូត​ដល់​ចំនួន​ ១០០ ​នាក់ ត្រូវ​រំពឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​សប្ដាហ៍​នេះ ជាមួយ​នឹង​លទ្ធភាព​នៃ​ការ​បង្ហាញ​កិច្ច​ព្រមព្រៀង​ដ៏​ធំ​មួយ​បន្ទាប់​ពី​ភាព​តាន​តឹង​រយៈពេល​ជា​ច្រើន​ខែ ដែល​បញ្ហា​នោះ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​បារម្ភ​ដល់​កិច្ច​ចរចា។

ទីក្រុង​ប៉េកាំង អាច​ធ្វើ​ការ​ស្នើ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ទិញ​ថាមពល​អាមេរិក និង​ការ​នាំចេញ​ផលិតផល​កសិកម្ម ជា​មធ្យោបាយ​មួយ​នៃ​ការ​កាត់​បន្ថយ​កំណើន​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក និង​ចិន។

លោក Mike Pence អនុ​ប្រធានាធិបតី​អាមេរិក។ 

លោក Mike Pence អនុ​ប្រធានាធិបតី​អាមេរិក បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​សុក្រ​ថា យន្តការ​អនុវត្ត​ច្បាប់​នេះ​នឹង​មាន​សារៈសំខាន់​ចំពោះ​ការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​លុប​ចោល​ការ​ដាក់​ពិន័យ​ពន្ធ​នាំចូល​របស់​អាមេរិក​​ដែល​ពេល​នេះ​គ្រប​ដណ្ដប់​លើ​ការ​នាំចូល​របស់​ប្រទេស ​ចិន ​មាន​​តម្លៃ​ជាង ២៥០ ពាន់​លាន​ដុល្លារ ឬ​យ៉ាង​ណា?

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចោទ​ប្រកាន់​ប្រទេស ​ចិន ​ម្ដង​ហើយ​ម្ដង​ទៀត​ពី​បទ​លួច​ពី​អាមេរិក តាមរយៈ​ការ​ទិញ​ពី​អាមេរិក​តិច​ជាង​​អាមេរិក​លក់​ចេញ។

លោក ​ត្រាំ បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស ​ចិន ដែល​រួម​មាន​ការ​បញ្ចប់​ការ​ផ្ទេរ​បច្ចេកវិទ្យា​អាមេរិក​ដោយ​បង្ខំ ចោរកម្ម​កម្មសិទ្ធិ​បញ្ញា និង​ការ​ដើរ​តួនាទី​ដ៏​ធំ​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ទីផ្សារ និង​ឧស្សាហកម្ម។

លោក Robert Lighthizer តំណាង​ផ្នែក​ពាណិជ្ជកម្ម​របស់​អាមេរិក ដែល​នឹង​ដឹកនាំ​ក្រុម​គណៈ​ប្រតិភូ​អាមេរិក​រួម​ជាមួយ​នឹង​លោក Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ប្រាប់​​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​មិន​ទទួល​យក​ការ​សន្យា​ខ្យល់ ហើយ​​នឹង​ទាមទារ​ឲ្យ​មាន​ការ-​បញ្ជាក់​ថា ​ប៉េកាំង​នឹង​រក្សា​ពាក្យ​សម្តី​របស់​ខ្លួន៕


 

(កែសម្រួលដោយសំណាង)
(ប្រភពព័ត៌មាន: Phnom Penh Post)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll