កងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ានបានបញ្ជាក់ពីសាមគ្គីភាព និងឯកភាព

11:59 2020/10/24

នាថ្ងៃទី ២២ ខែតុលា កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន (AACC-17) លើកទី១៧ ក្រោមប្រធានបទ “កងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន មានភាពស្អិតរមួត និងការឆ្លើយតប” ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ឧត្តមសេនីយ៍ត្រី Vu Van Kha មេបញ្ជាការស្តីទីនៃបញ្ជការដ្ឋានកងទ័ពជើងអាកាស - ការពារដែនអាកាស នៃប្រទេសវៀតណាម។

កងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ានបានបញ្ជាក់ពីសាមគ្គីភាព និងឯកភាព
លោកឧត្តមសេនីយ៍ត្រី Vu Van Kha ថ្លែង​ក្នុង​កិច្ចប្រជុំ

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី Vu Van Kha បានសង្កត់ធ្ងន់ថា វត្តមានរបស់មេបញ្ជាការកងទ័ពជើងអាកាស និងប្រតិភូនៃកងទ័ពជើងអាកាសបណ្តាប្រទេសអាស៊ាននៅឯកិច្ចប្រជុំ AACC-17 តាមប្រព័ន្ធវីដេអូនេះ បានបង្ហាញពី​ការគាំទ្រ និងការជឿទុកចិត្តគ្នាពី​កងទ័ពអាកាសនៃបណ្តាប្រទេសអាស៊ានចំពោះបញ្ជាការដ្ឋានកងទ័ពជើងអាកាស - ការពារដែនអាកាសវៀតណាម ព្រមទាំងបានបញ្ជាក់យ៉ាងមុតមាំពីចំណង​សាមគ្គីភាព និងឯកភាពរបស់កងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន។

ថ្លែង​ក្នុង​កិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី Vu Van Kha បានឲ្យដឹងថា ក្រោមប្រធានបទ “កងទ័ពជើងអាកាស នៃបណ្តាប្រទេសអាស៊ាន មានភាពស្អិតរមួត និងការឆ្លើយតប” កិច្ចប្រជុំ AACC-17 បានបង្ហាញយ៉ាងមុតមាំនូវឆន្ទៈ និងការប្តេជ្ញាចិត្តរបស់កងទ័ពជើងអាកាសអាស៊ាន ក្នុងការកសាងអាស៊ានមួយសមាគ្គីភាព ឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហាប្រឈមនានា និងឆ្លៀតយកឱកាសដើម្បីអភិវឌ្ឍរួមគ្នា។ លោកឧត្តមសេនីយ៍ត្រី Vu Van Kha បន្តថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ានបានជំរុញសកម្មភាពសហប្រតិបត្តិការយ៉ាងសកម្ម ទាំងទ្វេភាគី និងពហុភាគី។ កងទ័ពជើងអាកាស-ការពារដែនអាកាសវៀតណាមបាន និងកំពុងជំរុញសកម្មភាពសហប្រតិបត្តិការជាមួយកងទ័ពជើងអាកាសនៃប្រទេសអាស៊ាន ទាំងទ្វេភាគី និងពហុភាគី ដែលក្នុងនោះផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរជំនាញក្នុងការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យបច្ចេកទេសអាកាសចរណ៍ ការថែទាំជួសជុលអាវុធ ឧបករណ៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។

នៅក្នុងកិច្ចប្រជុំ AACC-17 ប្រតិភូមកពីបណ្តាប្រទេសបានផ្លាស់ប្តូរយោបល់គ្នាលើ​ស្ថានភាពអន្តរជាតិ តំបន់ រួម​ទាំង​ឱកាស និងបញ្ហាប្រឈមដែលកងទ័ពអាកាសនៃប្រទេសអាស៊ានកំពុង​ជួបប្រទះ ហើយដាក់ចេញខ្លឹមសារ និងវិធានការដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពអាកាសនៃបណ្តាប្រទេសអាស៊ាននាពេលខាងមុខ។ អង្គប្រជុំក៏បានពិនិត្យ និង​វាយតំលៃលើគុណភាពនៃការធ្វើសមយុទ្ធពហុភាគីស្តីពីជំនួយមនុស្សធម៌ និងការជួយសង្រោះមហន្តរាយ ដើម្បីបំពេញបទប្បញ្ញត្តិស្តីពីជំនួយមនុស្សធម៌ និងការ​ជួយ​សង្គ្រោះ​មហន្តរាយរបស់កងទ័ពអាកាសនៃប្រទេសអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះក៏បានរៀបចំពិធីផ្ទេប្រធានកិច្ចប្រជុំ AACC-១៩ ជូនទៅ​កង​ទ័ព​អាកាសភូមិន្ទថៃផងដែរ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll