Quang Binh៖ ធ្វើអាជីវកម្មសាកពិសោធន៍ទួរទេសចរណ៍ស្វែងយល់រូងភ្នំថ្មី

16:26 2018/07/12

យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Quang Binh ទើបនឹងសម្រេចចិត្តធ្វើអាជីវកម្មសាកពិសោធន៍នូវទួរទេសចរណ៍រូងភ្នំជាច្រើន សំដៅពង្រីកថែមទៀតឧត្តមភាពជា “ព្រះរាជាណាចក្រនៃរូងភ្នំ” នៅបេតិកភណ្ឌធម្មជាតិពិភពលោកសួនឧទ្យានជាតិ Phong Nha-Ke Bang។

Quang Binh៖ ធ្វើអាជីវកម្មសាកពិសោធន៍ទួរទេសចរណ៍ស្វែងយល់រូងភ្នំថ្មី
សោភ័ណ្ឌភាពដ៏ស្រស់ស្អាតរបស់រូងភ្នំ Va (រូបថតៈ Oxalis )

ជាក់ស្តែងគឺ គណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានអនុញ្ញត្តិឲ្យគណៈគ្រប់គ្រងសួនឧទ្យានជាតិ Phong Nha-Ke Bang រួមសហការជាមួយក្រុមហ៊ុនចំកាត់ Jungle Boss សាកពិសោធន៍ដំណើរពីរថ្ងៃ១យប់ ចំពោះផលិតផលទេសចរណ៍ស្វែងយល់រូងភ្នំ Dai A, Over, Pygmy ដោយថ្លៃសំបុត្រចូលគឺ៦០ម៉ឺនដុង/ដង។

ការដែលធ្វើអាជីវកម្មសាកពិសោធន៍ទួរទេសចរណ៍រូងភ្នំថ្មីនេះ ខេត្ត Quang Binh មានបំណងធ្វើឲ្យផលិតផលទេសចរណ៍កាន់តែសម្បូរបែប សំដៅឆ្លើយតបនឹងតម្រូវការទស្សនា ស្វែងយល់របស់ភ្ញៀវទេសចរពេលមកទស្សនា “ព្រះរាជាណាចក្ររូងភ្នំ” នៅបេតិកភណ្ឌធម្មជាតិពិភពលោក សួនឧទ្យានជាតិ Phong Nha-Ke Bang។

រួមជាមួយនឹងការធ្វើអាជីវកម្មពិសោធន៍ទួរទេសចរណ៍ទស្សនារូងភ្នំថ្មីដូចពោលខាងលើ នាពេលកន្លងទៅ  ដោយសារជម្រុញបានការផ្សព្វផ្សាយ ពន្លឿនទេសចរណ៍ដោយមានសកម្មភាពសម្បូរបែបនោះ បានជាខេត្ត Quang Binh ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ ពោលគឺ តាំងពីដើមឆ្នាំមក ចំនួនភ្ញៀវទេសចរមកទស្សនាខេត្ត Quang Binh ទទួលបានជិត១​,៩លាននាក់ កើន១៧%បើបៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៧៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll