CNN បានចាក់ផ្សាយភាពយន្តអំពីទេសចរណ៍វៀតណាមចំនួន ១.៣៣៦ ដង ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩

12:08 2019/09/09

យុគសម័យ - ប៉ុស្តិ៍ទូរទស្សន៍ CNN នៅតែបន្តចាក់ផ្សាយភាពយន្តចំនួន ២ រឿងគឺ“ ហាណូយ - បេះដូងវៀតណាម” និង“ ហាណូយ - ទីជម្រកនៃសម្បត្តិមរតក” នៅក្នុងតំបន់ផ្សាយអន្តរជាតិចំនួន ៤ នៃប៉ុស្តិ៍នេះ។

CNN បានចាក់ផ្សាយភាពយន្តអំពីទេសចរណ៍វៀតណាមចំនួន ១.៣៣៦ ដង ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩
បឹង Hoan Kiem ។

បណ្តាញព័ត៌មានខ្សែកាប CNN (សហរដ្ឋអាមេរិក) បានប្រកាសពីកាលវិភាគសម្រាប់ការចេញផ្សាយភាពយន្តចំនួន ២ រឿងគឺ “ហាណូយ - បេះដូងវៀតណាម” និង “ហាណូយ - ទីជម្រកនៃសម្បត្តិមរតក” ចាប់ពីខែកញ្ញាដល់ចុងឆ្នាំ ២០១៩ ជាមួយ ១៣៣៦ ដងនៃការចាក់ផ្សាយនៅលើតំបន់ចាក់ផ្សាយអន្តរជាតិចំនួន ៤ របស់ CNN គឺអាស៊ី - ប៉ាស៊ីហ្វិក អឺរ៉ុប - មជ្ឈិមបូព៌ា  អាស៊ីខាងត្បូង និងអាមេរិកខាងជើង។ ការចាក់ផ្សាយត្រូវបានរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០១៩ ។

ជាក់ស្តែងចំនួននៃការចាក់ផ្សាយដែលរំពឹងទុកនៅប៉ុន្មានខែទៀតនៃឆ្នាំ ២០១៩ មានចំនួន ៦៦៨ ដងដែលក្នុងនោះ ១៩៥ ចាក់ផ្សាយក្នុងខែកញ្ញា ១៩៨ ដងក្នុងខែតុលា ២១៩ ដងក្នុងខែវិច្ឆិកានិង ៥៦ ដងក្នុងខែធ្នូ៕

(ប្រែសម្រូលដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: https://thoidai.com.vn/cnn-phat-song-phim-quang-ba-ve-du-lich-viet-nam-1336-lan-tu-nay-den-het-nam-2019-87126.html)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll