ពិធីបុណ្យប្រណាំងទូកមានក្រុមចំនួនបួនគឺជាលក្ខណៈវប្បធម៌ពិសេសមួយរបស់ប្រជាជននៅលើកោះ Ly Son។ រូបថត៖ Huu Danh
ពិធីបុណ្យប្រណាំងទូក ប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី ៤ ដល់ទី ៨ កើត ខែមិគសិរ។ ទូកប្រណាំងនីមួយៗនៅលើកោះ Ly Son ពាក់ឯកសណ្ឋាន កីឡាករពាក់ក្រម៉ាពណ៌ក្រហមនៅលើក្បាល។ ការឈ្នះឬចាញ់ក្នុងការប្រណាំងនេះអាស្រ័យទៅលើសុខភាព ការស៊ូទ្រាំនិងការប្តេជ្ញាចិត្តខ្ពស់របស់កីឡាករក្នុងក្រុមនិមួយៗ។
ពិធីបុណ្យប្រណាំងទូករួមមាន៖ ពិធីបួងសួងនិងពិធីបុណ្យ។ មុនពេលបើកពិធីបុណ្យ វត្ត អារាមនានា លើកោះបានរៀបចំពីធីបួងសួងសុំការអនុញ្ញាតប្រារព្ធពិធីបុណ្យប្រណាំងទូក ក្រុមប្រណាំងទូកចំនួនបួនដែលមាននិមិត្តរូបតំណាងឲ្យសត្វពិសិដ្ឋទាំងបួនបានចាប់ផ្តើមធ្វើដំណើរទៅកាន់លំហសមុទ្រ ក្នុងការស្រែកនិងគាំទ្ររបស់ប្រជាជននិងភ្ញៀវទេសចរ។ ទូកប្រណាំងនីមួយៗត្រូវបានភ្ជាប់ទៅនឹងភូមិនីមួយៗនៅលើកោះ។ ប្រជាជនគិតថា ជារៀងរាល់ឆ្នាំ ទូករបស់ភូមិណាមកគោលដៅមុន ភូមិនេះបានរកស៊ីបានល្អ អ្នកនេសាទក្នុងភូមិនឹងទទួលគ្រឿងសមុទ្រនិងជលផលជាច្រើន។
ពិធីបុណ្យប្រណាំងទូកមានបួនក្រុមនេះជាមុខកីឡាមួយ ដើម្បីបង្ហាញកម្លាំងរួមផ្សំជាមួយជំនឿ។ នេះជាពិធីបុណ្យធំបំផុតក្នុងឆ្នាំ ដូច្នេះប្រជាជននៅស្រុកកោះ Ly Son ធ្វើការនៅឆ្ងាយពី ស្រុកកំណើត និងចូលរួមក្នុងពិធីបុណ្យប្រណាំងទូកនៅទីនោះ រហូតដល់ការប្រណាំងទូកបញ្ចប់។
ក្នុងរយៈពេលជិត ២០០ ឆ្នាំវប្បធម៌ប្រពៃណីនេះបានបន្តរក្សានិងអភិរក្សដើម្បីរំលឹកដល់បុព្វបុរសនិងក្រុមកងទ័ព Hoang Sa Truong Sa លើកោះ Ly Son។ លោក Le Van Ninh អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុកកោះ Ly Son មានប្រសាសន៍ថា ដើម្បីរក្សានិងអភិរក្សតំលៃនៃពិធីបុណ្យប្រណាំងទូកមាន ៤ ក្រុម។ ដូច្នេះ ស្រុកនេះតែងតែរៀបចំពិធីបុណ្យនេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ - ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌-ទេសចរណ៍; ដែលរួមចំណែកក្នុងការឃោសនាដើម្បីឱ្យប្រជាជនអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន:
thoidai.com.vn)