អ្នកជំនាញ Grigory Trofimchuk ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាម នៅទីក្រុងមូស្គូ (រូបថត៖៖ Azernews)
ផ្អែកលើមូលដ្ឋាននៃការសិក្សាលើចំណុចខ្លាំង និងចំណុចខ្សោយ នៃគំរូសេដ្ឋកិច្ចសូវៀត និងបទពិសោធន៍របស់បក្សកុម្មុយនិស្តវៀតណាម លោក Grigory Trofimchuk ឲ្យដឹងថា គំរូប្រជាធិបតេយ្យសង្គមនិយមមានគុណសម្បត្តិជាក់លាក់ និងមានយថាទស្សន៍អភិវឌ្ឍន៍ល្អ។ នៅត្រង់នេះ កត្តាសង្គមដើរតួនាទីយ៉ាងសំខាន់ ហើយកត្តាមនុស្សមិនដែលបំភ្លេចឡើយ ជាពិសេសនៅវៀតណាម។
យោងតាមអ្នកជំនាញរុស្ស៊ីរូបនេះ វៀតណាមមានទំនាក់ទំនងអន្តរជាតិទូលំទូលាយ ដោយចូលរួមក្នុងអង្គការអន្តរជាតិធំៗស្ទើតែទាំងអស់។ ប្រទេសវៀតណាមបានដាក់ចេញនូវវិធីសាស្រ្តដែលអាចជួយឱ្យពិភពលោកឆ្លើយតបបានប្រសើរជាងមុនចំពោះបញ្ហាប្រឈមមួយចំនួនដូចជាជំងឺរាតត្បាត ១៩ ជាដើម។ នៅប្រទេសរុស្ស៊ី អ្នកជំនាញជាច្រើនបានសរសេរអត្ថបទវិភាគដោយសង្កត់ធ្អន់ថា គប្បីពិចារណា និងអនុវត្តតាមបទពិសោធន៍របស់វៀតណាម។ នៅពេលចូលរួមក្នុងអង្គការអន្តរជាតិ និងវេទិកាសេដ្ឋកិច្ច រដ្ឋាភិបាលវៀតណាមបានបង្ហាញយ៉ាងច្បាស់ឲ្យប្រជាជនយល់ឃើញអំពីផលប្រយោជន៍នៃការចូលរួមនេះ ហើយនេះគឺជាការផ្សារភ្ជាប់រវាងរដ្ឋាភិបាលនិងប្រជាជន ដែលបង្កើតការឯកភាពគ្នាឆ្ពោះទៅរកគោលដៅរួមមួយ៕
(យោងតាមកាសែតកងទ័ពប្រជាជន)