អង្គការ UNDP ប្រកាសពីអាទិភាពអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០២៥ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក

15:19 2021/01/20

យុគសម័យ - អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ លោកស្រីទីប្រឹក្សា Nguyen Phuong Nga អនុប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថាសមិទ្ធិផលដំបូងរបស់វៀតណាមក្នុងការអនុវត្តដំណាលគ្នានៃគោលដៅពីរទន្ទឹមគ្នាពោលគឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩ ផង និងជំរុញកំណើនសេដ្ឋកិច្ចផង ក៏ដូចជារាល់បញ្ហាប្រឈមដែលវៀតណាមត្រូវការជំនួយ ក្នុងនោះមានជំនួយឧបត្ថម្ភក្នុងការចែកចាយវ៉ាក់សាំងផងដែរ។

អង្គការ UNDP ប្រកាសពីអាទិភាពអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០២៥ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក
អង្គការ UNDP ប្រកាសពីអាទិភាពអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០២៥ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក

នាថ្ងៃទី ១៩ ខែមករាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ( UNDP) សហការជាមួយស្ថានបេសកម្មប៊្រុយណេប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធាន    គណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងញូវយ៉កឆ្នាំ ២០២១ បានបើកកិច្ចប្រជុំជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដែលមានចំណាប់   អារម្មណ៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្រោមប្រធានបទ "រៀបចំឡើងវិញបន្ទាប់ពីការបែកបាក់៖ ស្ថានភាពអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងអាទិភាពក្នុងតំបន់របស់ UNDP"។

លោកស្រី Kanni Wignaraja ជំនួយការអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ អគ្គនាយិការងនិងជានាយិការតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការ UNDP បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ UNDP ក្នុងការបន្តគាំទ្រដល់បណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីជំនេះពុះពារលើផលវិបាកនៃជំងឺរាតត្បាតកូវីដ១៩និងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ លោកស្រីទីប្រឹក្សា Nguyen Phuong Nga អនុប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថាសមិទ្ធិផលដំបូងរបស់វៀតណាមក្នុងការអនុវត្តដំណាលគ្នានៃគោលដៅពីរទន្ទឹមគ្នាពោលគឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត       កូវីដ១៩ ផង និងជំរុញកំណើនសេដ្ឋកិច្ចផង ក៏ដូចជារាល់បញ្ហាប្រឈមដែលវៀតណាមត្រូវការជំនួយ ក្នុងនោះមានជំនួយឧបត្ថម្ភក្នុងការចែកចាយវ៉ាក់សាំងផងដែរ។

តំណាងភាគីវៀតណាម ក៏បានស្នើឱ្យភាគីទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាបាននូវភាពសុខដុមរមនាក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រជំនួយអភិវឌ្ឍន៍របស់យូអិនឌីភីសម្រាប់តំបន់ក្នុងអំឡុងឆ្នាំ ២០២១-២០២៥ និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនានា៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll