អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជូនពរបុណ្យតេតចំពោះថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនវៀតណាម

22:35 2020/01/25

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំជូត ទោស័ក ២០២០ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនពរបុណ្យតេតដល់បដិវត្តជើងចាស់ ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ជនរួមជាតិ កងទ័ពទូទាំងប្រទេសនិងអាណិកជនវៀតណាមនៅឯបរទេស។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជូនពរបុណ្យតេតចំពោះថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនវៀតណាម
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong (រូបថតៈ VGP) 

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានរំលឹកឡើងវិញនូវសមិទ្ធិផលលេចធ្លោដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនាឆ្នាំ ២០១៩ ពោលគឺ សេដ្ឋកិច្ចបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ឈានដល់សម្រេចបានជាង ៧% ដែលស្ថិតក្នុងក្រុមនៃបណ្តាប្រទេស មានអត្រាកំណើនខ្ពស់ជាងគេ នៅក្នុងតំបន់និងនៅលើពិភពលោក។

ម្យ៉ាងវិញទៀត ទំហំផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបាន ២៦៦ ពាន់លានដុល្លារអាមេរិក ប្រាក់ចំណូលលើមនុស្សម្នាក់ជាមធ្យមទទួលបានជិត ២,៨០០ ដុល្លារអាមេរិកលើមនុស្សម្នាក់ ដែលប្រការនេះមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រវៀតណាមនោះឡើយ។ ទន្ទឹមជាមួយគ្នានោះ ទំនាក់ទំនងការបរទេសនិងសមាហរណកម្មអន្តរជាតិ កាន់តែស៊ីជម្រៅ ដែលរួមចំណែកដល់ការបង្កើតបរិយាកាសសន្តិភាពនិងស្ថេរភាពសម្រាប់ការអភិវឌ្ឍ ការពារយ៉ាងរឹងមាំនូវឯករាជ្យអធិបតេយ្យភាព បូរណភាពទឹកដីនិងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។

ដោយសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ ជាឆ្នាំដែលមានសារៈសំខាន់ពិសេស ជាឆ្នាំដែលមានព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើនសម្រាប់ប្រទេសជាតិនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើអោយបក្សទាំងមូល ប្រជាជនទាំង មូលនិងកងទ័ពទាំងមូល ពង្រីករាល់សក្កានុភាព ប្រៀបខ្លាំងរបស់ខ្លួន ក៏ដូចជា បន្តពង្រឹងនិងពង្រីកគ្រឹះស្ថានម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផលរណា និងលើកកម្ពស់ស្វ័យភាពនៃសេដ្ឋកិច្ច។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញមានប្រសាសន៍ថា៖ “ផ្លូវទៅមុខនៅតែពិបាក បញ្ហាប្រឈមបានរួមបញ្ចូលទាំងឱកាសនិងលក្ខណៈងាយស្រួលថ្មី។ ជាមួយនឹងប្រពៃណីស្នេហាជាតិ ឆន្ទៈមោះមុត ខ្លួនទីពឹងខ្លួន សាមគ្គីភាពនិងការខិតខំប្រឹងប្រែងនោះ យើងជឿជាក់ថា នៅក្នុងឆ្នាំជូតទោស័ក ២០២០ នេះ ប្រទេសជាតិនឹងសម្រេចបានសមិទ្ធិដ៏អស្ចារ្យច្រើនជាងទៀត។ សូមអោយបុព្វហេតុបដិវត្តរបស់ប្រជា ជនវៀតណាម ទទួលបានជ័យជំនះកាន់តែធំធេង។ ប្រទេសជាតិកាន់តែរុងរឿងនិងសម្បូរធូធារ ប្រជាជនគ្រប់រូបជួបប្រទះតែសេចក្តីសុខចម្រូងចម្រើន”៕

(ប្រភពព័ត៌មាន: vov5)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll