សហគមន៍អាស៊ានលើកកំពស់ស្មារតីសាមគ្គីភាព រួមវិភាគទាននិងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ (Covid-19)

16:56 2020/03/31

យុគសម័យ - សហគមន៍អាស៊ានត្រូវតែលើកកំពស់ស្មារតីសាមគ្គីភាពការ រួមវិភាគទាននិងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ។

សហគមន៍អាស៊ានលើកកំពស់ស្មារតីសាមគ្គីភាព រួមវិភាគទាននិងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ (Covid-19)

 ប្រធានរដ្ឋសភាវៀតណាម និងជានិងប្រធាន AIPA-៤១ លោកស្រី Nguyen Thi Kim Ngan (រូបថត៖ tuoitre)

ក្នុងបរិបទដែលជម្ងឺរាតត្បាតសកលកូវីដ១៩ កំពុងវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅប្រទេសនិងដែនដីជិត ២០០​ នៅជំវិញពិភពលោក ក្នុងនាមជាប្រធាន AIPA ឆ្នាំ ២០២០ ប្រធានរដ្ឋសភាវៀតណាម និងជានិងប្រធាន AIPA-៤១ លោកស្រី Nguyen Thi Kim Ngan បានផ្ញើលិខិតទៅកាន់ប្រធានសភានៃបណ្តាប្រទេសជាសមាជិក AIPA។

ក្នុងលិខិតនេះ លោកស្រី Nguyen Thi Kim Ngan  បានស្នើឱ្យសមាជិកសមាជិកា AIPA រួបរួមគ្នាជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ានក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ១៩ ដោយលើកកម្ពស់តួនាទីរបស់ខ្លួនយ៉ាងខ្លាំងតាមរយៈវិធានការណ៍និងគោលនយោបាយដោយរដ្ឋាភិបាលលើកសំណើរដើម្បីឆ្លើយតបទៅនឹងជម្ងឺរាតត្បាត ព្រមទាំងជួយសម្រួលដល់ការបែងចែកធនធាននិងបង្កើនការតភ្ជាប់ជាមួយប្រជាជនផងដែរ។

ក្នុងនាមជាប្រធាន AIPA ក្នុងស្មារតី “ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម” លោកស្រី Nguyen Thi Kim Ngan  បានស្នើឱ្យសភា AIPA  រួមដៃគ្នាក្នុងការការពារដំបូលអាស៊ាននៅចំពោះមុខហានិភ័យនៃការរាតត្បាតជំងឺកូវីដ១៩។ នេះក៏ជាការ ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ AIPA ក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតនិងគ្រោះមហន្តរាយដែលកំពុងកើតមានឡើងនាពេលខាងមុខនេះ។ 

លើសពីនេះទៀត លោកស្រី Nguyen Thi Kim Ngan  ក៏បានបញ្ជាក់ថា រដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនិងការជួយឧបត្ថម្ភគាំទ្រនិងការមូលមតិគ្នាពីបណ្តាប្រទេសជាសមាជិកសភា AIPA ដើម្បីនាំមកនូវជោគជ័យនៃឆ្នាំប្រធាន AIPA-៤១  ដើម្បីសន្តិភាព សុវត្ថិភាព និងសុភមង្គលសម្រាប់ប្រជាជន ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាពសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាននិងនៅជុំវិញពិភពលោកផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll