ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសនិងអាហ្វ្រិកខាងត្បូងបរិច្ចាគដល់ប្រជាជនវៀតណាមនៅភាគកណ្តាល

13:52 2020/10/26

យុគសម័យ - លើកកម្ពស់ប្រពៃណីសាមគ្គីភាព“ ស្រឡាញ់គ្នាទៅវិញទៅមក» និងស្មារតី “"ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក" នាថ្ងៃទី ២៣ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូងបានរៀបចំពិធីរៃអង្គាសទឹកប្រាក់ដើម្បីបរិច្ចាគដល់ប្រជាជននៅតំបន់កណ្តាលវៀតណាមដែលរងគ្រោះដោយព្យុះនិងទឹកជំនន់ភ្លៀង។

ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសនិងអាហ្វ្រិកខាងត្បូងបរិច្ចាគដល់ប្រជាជនវៀតណាមនៅភាគកណ្តាល
ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងបានរៀបចំពិធីរៃអង្គាសដើម្បីគាំទ្រដល់ប្រជាជននៅភាគកណ្តាលវៀតណាម

នារសៀលថ្ងៃទី ២៣ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងបានរៀបចំពិធីបើកការអំពាវនាវដល់បុគ្គលិកទាំងអស់និងកម្មាភិបាលស្ថានទូត ស្ថាប័នតំណាងវៀតណាមប្រចាំនៅចក្រភពអង់គ្លេស សហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេសក៏ដូចជាមិត្តភក្តិអង់គ្លេសគាំទ្រនិងជួយប្រជាជននៅខេត្តភាគកណ្តាលដែលកំពុងរងការខូចខាតយ៉ាងខ្លាំងដោយសារគ្រោះមហន្តរាយធម្មជាតិ។ ថ្លែងក្នុងពិធីរៃអង្គាសប្រាក់នេះ លោក Tran Ngoc An ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស បានសម្តែងនូវអារម្មណ៍រំភើបចំពោះការបាត់បង់ដ៏ធំធេងរបស់ប្រជាជននៅភាគកណ្តាលប្រទេសវៀតណាមទាំងផ្នែកមនុស្សនិងទ្រព្យសម្បត្តិ។ ដើម្បីបន្តប្រពៃណីសាមគ្គីភាព ការស្រឡាញ់គ្នាទៅវិញទៅមក ក្នុងស្មារតី «ស្លឹកល្អការពារស្លឹកឈើរហែក» របស់ប្រទេសជាតិឯកអគ្គរដ្ឋទូត Tran Ngoc Anh បានអំពាវនាវឱ្យមនុស្សទាំងអស់គ្នាចូលរួមនិងគាំទ្រប្រជាជននៅភាគកណ្តាលវៀតណាមឱ្យជៀសផុតពីផលវិបាកនៃគ្រោះធម្មជាតិនិងជួយឲ្យស្ថេរភាពជីវិតឡើងវិញ។ ចំនួនទឹកប្រាក់សរុបដែលបានរៃអង្គាសបាននៅក្នុងពិធីនេះគឺមានប្រមាណ ៥,០០០ ផោន។

នាថ្ងៃទី ២៣ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង បានរៀបចំពិធីរៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភប្រជាជនវៀតណាមនៅភាគកណ្តាលក្នុងការជំនះនូវផលវិបាកធ្ងន់ធ្ងរនៃទឹកជំនន់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូងលោក Hoang Van Loi បានប្រកាសពីផលប៉ះពាល់ធ្ងន់ធ្ងរនៃព្យុះទី ៦ និង ៧ ចុងក្រោយនៅតាមបណ្តាខេត្តភាគកណ្តាលដោយបង្ហាញពីទឹកចិត្តនិងអារម្មណ៍រំជួលចិត្តចំពោះការបាត់បង់ដ៏ធំធេងទាំងអាយុជីវិត្តមនុស្ស និងសម្ភារៈនៃប្រជាជននៅតំបន់កណ្តាល ក៏ដូចជាការលះបង់ដោយមិនគិតពីខ្លួនឯងរបស់មន្រ្តីយោធានិងទាហាននៅក្នុងដំណើរការនៃការជួយសង្គ្រោះនិងជួយប្រជាជនផងដែរ។

លោកឯកអគ្គរដ្ឋទូត Hoang Van Loi បានសង្កត់ធ្ងន់ថាជាងពេលណាៗទាំងអស់ប្រជាជននៅតាម  បណ្តាខេត្តភាគកណ្តាលកំពុងតែត្រូវការជំនួយពីគ្រប់ផ្នែកទាំងអស់នៃប្រទេសក៏ដូចជាពីសហគមន៍វៀតណាមនៅឯបរទេសរួមទាំងសហគមន៍រស់នៅផងដែរក្នុងនោះមានសហគមន៍នៅអាហ្វ្រិកខាងត្បូង៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll