វេទិកាវិនិយោគសំរាប់ការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតនៅវៀតណាមឆ្នាំ ២០១៩

11:52 2019/06/11

យុគ្គសម័យ - នាថ្ងៃទី ១០ ខែមិថុនានៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាម ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម សហការជាមួយមូលនិធិវិនិយោគ Golden Gate Ventures បានរៀបចំកិច្ចប្រជុំស្តីពីមូលនិធិវិនិយោគសំរាប់ការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតនៅ វៀតណាមឆ្នាំ ២០១៩ (Vietnam Ventures Summit 2019)។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក​ Vu Duc Dam និងតំណាងនានាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ

នាបច្ចុប្បន្នប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្មរបស់វៀតណាមកំពុងតែរីកចម្រើនដោយមានមូលនិធិផ្សងព្រេងប្រតិបត្តិការជាង ៤០ អង្គភាពដែលកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៥។ មានសាជីវកម្មជាច្រើនក្នុងប្រទេសបានចូលរួមជាមួយការវិនិយោគដើមទុនក្នុងវិស័យផ្សងព្រេងនេះ ដូចជាក្រុមហ៊ុនសារជីវកម្ម FPT, Viettel , Vingroup, CMC, CenGroup ជាដើម... ទន្ទឹមនឹងនេះមានមូលដ្ឋានបណ្តុះ និងអង្គការជម្រុះការធ្វើអាជីវកម្មជាង ៤០ រួមទាំងមណ្ឌលធ្វើការរួមចំនួន ៦០ កន្លែងទៀតនៅ    ទូទាំងប្រទេសវៀតណាមផងដែរ។ ទោះជាយ៉ាងណាក៏ដោយបើប្រៀបធៀបទៅនឹងប្រទេសដទៃក្នុងតំបន់នោះ ប្រព័ន្ធអេកូចាប់ផ្ដើមអាជិវកម្មរបស់វៀតណាមនៅតែមានបទពិសោធន៍តិចតូច និងមិនទាន់មានទំនាក់ទំនងជិតស្និទ្ធផងដែរ។ កត្តាដែលរួមចំណែកដល់ជោគជ័យនៃការចាប់ផ្ដើមអាជីវកម្ម រួមមានហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយ ហិរញ្ញប្បទាន ដើមទុនវិនិយោគ ទីផ្សារនិងវប្បធម៌នៅតែត្រូវបានកែលម្អជាមួយជំហានៗនាពេលបច្ចុប្បន្ន។

កិច្ចប្រជុំស្តីពីមូលនិធិវិនិយោគសំរាប់ការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតនៅវៀតណាមឆ្នាំ ២០១៩ (Vietnam Ventures Summit 2019)

យ៉ាងណា​មិញ ប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មនៅវៀតណាម ចាប់ផ្តើមទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អង្គការមូលនិធិផ្សងព្រេង (Venture Capital Fund) នៅលើពិភពលោកនិងក្នុងតំបន់។ Vietnam Ventures Summit 2019 ត្រូវបានរំពឹងថាជាវេទិកាសន្ទនាស្តីពីគោលនយោបាយរបស់សហគមន៍ចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត។ វេទិកានេះគឺជាឱកាសដើម្បីជួបជុំគ្នា ធ្វើកិច្ចសន្ទនានិងតភ្ជាប់ភ្នារវាងរដ្ឋាភិបាលវៀតណាមនិងមូលនិធិវិនិយោគអន្តរជាតិ ក្នុងគោលបំណងបន្តកសាងប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មដូចសព្វថ្ងៃ។ យោងតាមរបាយការណ៍នៃសម្ព័ន្ធ   បច្ចេកវិទ្យាអប់រំ (TOPICA) នាឆ្នាំ ២០១៨ បានបង្ហាញថា ទុនវិនិយោគដាក់ចូលក្នុងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មវៀតណាមសម្រេចបានទឹកប្រាក់ចំនួន ៨៨៩ លានដុល្លារអាមេរិក ពោលគឺខ្ពស់ជាងអាមេរិក ៣ ដង នាឆ្នាំ ២០១៧ (ប្រមាណ ២៩១ លានដុល្លារអាមេរិក)។

មានក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដំបូងបង្អស់របស់វៀតណាមជាច្រើន កំពុងឈានទៅស្វែងរកតំបន់ និងពិភពលោក ដោយទទួលបានលំហរទុនវិនិយោគអន្តរជាតិជាច្រើនផងដែរ។ ជាពិសេស ABIVIN បានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតពានរង្វាន់ World Cup Start-up 2019 ដែលមានរង្វាន់ជាទឹកប្រាក់ចំនួន ១ លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ ការច្នៃប្រឌិតរួមគ្នាជាមួយកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍របស់វៀតណាម នៅតែមិនសមស្របជាមួយសក្តានុភាពរបស់ខ្លួន ហើយនៅតែមានធនធានមិនទាន់ត្រូវបានធ្វើអាជីវកម្មនិងប្រើប្រាស់ដើម្បីអភិវឌ្ឍន៍នោះឡើយ។ ហេតុដូច្នេះហើយ អនុរដ្ឋមន្ត្រីផែនការនិងវិនោយោគវៀតណាមលោក  Nguyen Chi Dung បានអះអាងថា ដើម្បីអនុវត្តបានគោលដៅនៃការកែទម្រង់គំរូកំណើនដោយផ្អែកលើការការច្នៃប្រឌិតនិងនវានុវត្តភាពនោះ រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងកសាងនិងអនុវត្តគោលនយោបាយជាច្រើន ដើម្បីបំពេញឲ្យបានល្អនូវប្រព័ន្ធអេកូនៃនវានុវត្តភាពនិងច្នៃប្រឌិត ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលយ៉ាងអតិបរមាសម្រាប់ការរីកចម្រើនថ្មីផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll