វៀតណាម - តង់ហ្សានីឆ្ពោះទៅធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាពទ្វេភាគីប្រកបដោយប្រសិទ្ធភាពថែមទៀត

14:37 2020/03/26

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានី លោក Nguyen Kim Doanh បានឲ្យដឹងថា ស្ថានទូតជានិច្ចកាលលើកទឹកចិត្តដល់ក្រុមហ៊ុនវៀតណាមមកវិនិយោគ និងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសម្ចាស់ផ្ទះ។

វៀតណាម - តង់ហ្សានីឆ្ពោះទៅធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាពទ្វេភាគីប្រកបដោយប្រសិទ្ធភាពថែមទៀត

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានី លោក Nguyen Kim Doanh  (រូបថត៖ baotintuc)

ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតកាលពី៥៥ ឆ្នាំមុន រហូតមកដល់ពេលនេះ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងវៀតណាមនិងតង់ហ្សានីកំពុងឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងរឹងមាំថែមទៀតផងដែរ។ 

នោះគឺជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានី លោក Nguyen Kim Doanh ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៃប្រទេសសាមី ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាមនិងតង់ហ្សានី (១៤ ខែកុម្ភៈ ឆ្នាំ ១៩៦៥ - ១៤ ខែកុម្ភៈ ឆ្នាំ ២០២០) ។ ) 

លោកឯកអគ្គរដ្ឋទូត Nguyen Kim Doanh បានអះអាងថា វៀតណាមនិងតង់ហ្សានីមានលក្ខណៈស្រដៀងគ្នាជាច្រើន ដូច្នេះប្រទេសទាំងពីរបាននិងកំពុងសហការគ្នា ចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម។ ទាក់ទងទៅនឹងលទ្ធភាពរបស់ប្រទេសវៀតណាមក្នុងការវិនិយោគសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅតង់ហ្សានីនោះ ឯកអគ្គរដ្ឋទូត លោក Nguyen Kim Doanh បានឲ្យដឹងថា ស្ថានទូតជានិច្ចកាលលើកទឹកចិត្តដល់ក្រុមហ៊ុនវៀតណាមមកវិនិយោគ និងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសម្ចាស់ផ្ទះ។ ជាក់ស្ដែង ខ្សែសង្វាក់កែច្នៃគ្រាប់ស្វាយចន្ទីជាច្រើន ដែលផលិតនៅ វៀតណាម ត្រូវបានគេបញ្ជាទិញ តំឡើង និងដំណើរការនៅប្រទេសតង់ហ្សានីផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll