វៀតណាម - កម្ពុជា - ឡាវ មិនអត់អោនចំពោះគ្រឿងញៀនទេ

18:17 2019/09/11

យុគសម័យ - កិច្ចប្រជុំត្រីភាគីនិងទ្វេភាគីថ្នាក់រដ្ឋមន្រ្តីរវាងវៀតណាម កម្ពុជានិងឡាវស្តីពីកិច្ចសហប្រតិបត្តិការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី ១៨ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ៩ ខែកញ្ញា នៅទីក្រុងហាណូយ។

វៀតណាម - កម្ពុជា - ឡាវ មិនអត់អោនចំពោះគ្រឿងញៀនទេ
តំណាងទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍ (រុបថត៖ baotintuc.vn)

ថ្លែងនៅក្នុងពីធីបើកកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានលើកច្បាស់ថាចាប់ពីឆ្នាំ ១៩៩៨ យន្តការសហប្រតិបត្តិការត្រីភាគីនិងទ្វេភាគីស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងវៀតណាម - កម្ពុជា - ឡាវ ត្រូវបានបង្កើតនិងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅ យន្តការនេះកំពុងទទួលបាននូវប្រសិទ្ធភាពកាន់តែខ្លាំងឡើង ហើយលទ្ធផលដែលសម្រេចបានក៏រួមចំណែកយ៉ាងសំខាន់ក្នុងការក្សាពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ ជាពិសេសក្នុងវិស័យបង្ការនិងប្រឆាំងគ្រឿងញៀន។ 

លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម (រូបថត៖ baotintuc.vn)

លោកនាយឧត្តមសេនីយ៍ To Lam បានបន្តថាជាងពេលណាៗទាំងអស់ ប្រទេសទាំងបីត្រូវបន្តរួមសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្របន្ថែមទៀតក្នុងការបង្ការនិងប្រឆាំងនឹងគ្រឿងញៀនផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រទេសទាំង ៣ ក៏បានឯកភាពផ្តោតការខិតខំប្រឹងប្រែងទាំងអស់ ដើម្បីសំរេចបាននូវគោលដៅការពារសហគមន៍អាស៊ានស្តីពីការបង្ការនិងប្រឆាំងគ្រឿងញៀនខុសច្បាប់ក្នុងដំណាក់កាល ២០១៦-២០២៥  ព្រមទាំងសំដែងការមិនអត់ឱនចំពោះឧក្រិដ្ឋកម្មគ្រឿងញៀន និងប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់តាមចក្ខុវិស័យអាស៊ាន បន្ទាប់ពីឆ្នាំ ២០១៥ ហើយចាត់ទុកនេះគឺជាគោលដៅរបស់ប្រទេសទាំងបីវៀតណាម- ឡាវ - កម្ពុជា៕​ 

(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll