វៀតណាមវាយតម្លៃថាកិច្ចសហប្រតិបត្តិការនិងសកម្មភាពរបស់ប្រជាជនម្នាក់ៗជាមូលដ្ឋានគ្រឹះក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

15:44 2021/01/27

យុគសម័យ - រដ្ឋាភិបាលវៀតណាមចាត់ទុកថាការពឹងផ្អែកលើប្រជាជន ការបង្កើនកិច្ចសហប្រតិបត្តិការ និងសកម្មភាពរបស់ប្រជាជនម្នាក់ៗគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធី និងសកម្មភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ។

វៀតណាមវាយតម្លៃថាកិច្ចសហប្រតិបត្តិការនិងសកម្មភាពរបស់ប្រជាជនម្នាក់ៗជាមូលដ្ឋានគ្រឹះក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc 

កិច្ចប្រជុំកំពូលស្តីពីការបន្សាំនឹងការប្រែប្រួលអាកាសធាតុឆ្នាំ ២០២១ (CAS ២០២១) ត្រូវបានបើកនៅថ្ងៃទី ២៦ ខែមករា តាមប្រព័ន្ធវីដេអូដោយរដ្ឋាភិបាល  ហូឡង់។ ចូលរួមក្នុងកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំនៅលើពិភពលោកជាច្រើនរូបដូចជាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guteres នាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងអធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel ជាដើម។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ជាប្រទេសមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ វៀតណាមប្តេជ្ញាបង្កើនភាពធន់និងលើកកំពស់សមត្ថភាពរបស់សហគមន៍ និងអង្គភាពសេដ្ឋកិច្ចនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិនិងការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុជាដើម។ រដ្ឋាភិបាលវៀតណាមចាត់ទុកថាការពឹងផ្អែកលើប្រជាជន ការបង្កើនកិច្ចសហប្រតិបត្តិការ និងសកម្មភាពរបស់ប្រជាជនម្នាក់ៗគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធី និងសកម្មភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាមមានបំណងថានឹងបន្តទទួលបានការរួមដំណើរនិងជួយគាំទ្រពីសហគមន៍អន្តរជាតិក្នុងការបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុ។ លោក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖

«ទីមួយ ចាំបាច់ត្រូវលើកកំពស់សមត្ថភាពសម្របខ្លួនរបស់សហគមន៍ និងការចូលរួមរបស់ប្រជាជនគ្រប់រូប ព្រមទាំងបង្កើនភាពធន់នៃគ្រប់វិស័យនៅចំពោះមុខការប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។ ទីពីរ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព សមភាពយេនឌ័រ ការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ ដោយមិនឱ្យនរណាម្នាក់ត្រូវបានបំភ្លេចចោល។ ទីបីគឺបង្កើនការគាំទ្រពីអន្តរជាតិដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យា ដើម្បីជួយដល់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ទីបួនគឺជំរុញទំនាក់ទំនងភាពជាដៃគូពហុភាគីព្រមទាំងលើកទឹកចិត្តនិងទាក់ទាញការចូលរួមរបស់ធុរកិច្ច អ្នកវិទ្យាសាស្ត្រ សហគមន៍ប្រជាជន និងអង្គការក្រៅរដ្ឋាភិបាលក្នុងសកម្មភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ»

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា៖ វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងការខិតខំរួមគ្នារបស់សហគមន៍អន្តរជាតិដើម្បីប្រែក្លាយ“ បញ្ហាប្រឈម” ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុទៅជា“ ឱកាស” សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់មនុស្សគ្រប់គ្នា៕

(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll