វៀតណាមរៀបចំជើងហោះហើរបន្ថែមទៀតដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន ៨៦០ នាក់មកពីប្រទេសអូស្ត្រាលី ជប៉ុននិងមីយ៉ាន់ម៉ា ត្រឡប់មកស្រុកកំណើតវិញ

13:16 2020/10/16

យុគសម័យ - ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat – Can Tho - Cam Ranh អ្នកដំណើរទាំងអស់នៅក្នុងជើងហោះហើរទាំងនេះ បានស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តនិងដាក់នៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិ។

វៀតណាមរៀបចំជើងហោះហើរបន្ថែមទៀតដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន ៨៦០ នាក់មកពីប្រទេសអូស្ត្រាលី ជប៉ុននិងមីយ៉ាន់ម៉ា ត្រឡប់មកស្រុកកំណើតវិញ
វៀតណាមរៀបចំជើងហោះហើរបន្ថែមទៀតដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន ៨៦០ នាក់មកពីប្រទេសអូស្ត្រាលី ជប៉ុននិងមីយ៉ាន់ម៉ា ត្រឡប់មកស្រុកកំណើតវិញ

នាថ្ងៃទី ១៥ ខែតុលាអាជ្ញាធរវៀតណាម តំណាងស្ថានប័នបេសកកម្មវៀតណាមប្រចាំនៅអូស្រ្តាលី និង ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីបញ្ជូនពលរដ្ឋវៀតណាមជិត ២៧០ នាក់ ពីអូស្រ្តាលីមកកាន់ស្រុកកំណើតវិញប្រកបដោយ សុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដហោះ រួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា និយោជិកដែលមានកិច្ចសន្យាការងារផុតកំណត់ និងមានស្ថានភាពលំបាកពិសេសផ្សេងទៀត។ ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកដំណើរក្នុងការហោះហើរត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តនិងបញ្ជូនទៅដាក់នៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិ។

ដូចគ្នានេះផងដែរ នៅថ្ងៃទី ១៥ ខែតុលា អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា និងក្រុមហ៊ុនអាកាសចរណ៍ VietJet បានសហការជាមួយអាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីរៀបចំជើងហោះហើរបញ្ជូនពលរដ្ឋជាង ២៤០ នាក់ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសវៀតណាម។ ឯកអគ្គរដ្ឋទូតនិងបុគ្គលិកស្ថានទូតបានចុះទៅអាកាសយានដ្ឋានដោយផ្ទាល់ដើម្បីជួយអ្នកដំណើរក្នុងការហោះហើរជួយដល់ពលរដ្ឋដែលហួសទិដ្ឋាការចំនួន ១៧០ នាក់និងអនុញ្ញាតឱ្យបំពេញនីតិវិធីចាំបាច់មុនពេលហោះហើរបានចាប់ផ្តើម។ បន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh អ្នកដំណើរក្នុងការហោះហើរត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តនិងបញ្ជូនទៅដាក់នៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិ។

ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ១៤ ខែតុលា អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុននិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការជាមួយអាជ្ញាធរជប៉ុនដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ៣៥០ នាក់ ពីប្រទេសជប៉ុនត្រឡប់ស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។ ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរក្នុងការហោះហើរត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តនិងបញ្ជូនទៅដាក់នៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិ៕

បកប្រែដោយ ហេងវុធ្ធី
(来源: thoidai.com.vn)
;

同类别新闻