វៀតណាមប្រកាសសៀវភៅសស្តីសហគ្រាសវៀតណាមជាលើកដំបូង

13:34 2019/07/11

យុគសម័យ - សៀវភៅសត្រូវបានចេញផ្សាយបានបង្ហាញពីទិដ្ឋភាពទូទៅនៃសហគ្រាសវៀតណាមក្នុងដំណាក់កាល ២០១៦-២០១៨ ដែលពាក់ព័ន្ធនឹងទាំងបរិមាណនិងគុណភាពនៅតាមវិស័យនិងតំបន់មូលដ្ឋាននិមួយៗ ដើម្បីបម្រើកិច្ចការកំណត់គោលនយោបាយរបស់រដ្ឋាភិបាលនិងក្រសួងនានា។

វៀតណាមប្រកាសសៀវភៅសស្តីសហគ្រាសវៀតណាមជាលើកដំបូង
ឧបនាយករដ្ឋមន្ត្រីវៀតណាម Vuong Dinh Hue (រូបថត៖ plo.vn)

ថ្លែងនៅក្នុងពិធីប្រកាសសៀវភៅសស្តីពីដែលរៀបចំឡើងដោយក្រសួងផែនការនិងវិនិយោគវៀតណាម នាថ្ងៃទី ១០ ខែកក្កដា លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Vuong Dinh Hue បានឱ្យដឹងថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ធុរកិច្ច ដែលមិនថាក្នុងសហគ្រាសរដ្ឋតែប៉ុណ្ណោះទេ ថែមទាំងសហគ្រាសគ្រប់ផ្នែកសេដ្ឋកិច្ច គ្រប់វិស័យផ្សេងៗគ្នាទៀតផង។ អស់រយៈពេលជាយូរមកហើយ នាយករដ្ឋមន្ត្រីវៀតណាមមានបំណងចង់ឲ្យបានសំណុំទិន្នន័យមូលដ្ឋានទាន់ពេលវេលា និងមានការអនុវត្តព្រមៗគ្នារវាងស្ថាប័ន រដ្ឋាភិបាលស្តីពីស្ថានភាពអភិវឌ្ឍន៍សហគ្រាស។ នេះគឺជាមូលដ្ឋាននៃការបង្កើតឡើងសៀវភៅសស្តីពីសហគ្រាសវៀតណាម។ លោក Vuong Dinh Hue ក៏បានស្នើក្រសួងស្ថាប័ននានាឱ្យប្រើប្រាស់ទិន្នន័យរបស់សៀវភៅស ដើម្បីបំរើការកំណត់ទិសដៅនៃគោលនយោបាយ ព្រមទាំងវាយតម្លៃឲ្យបានត្រឹមត្រូវនូវស្ថានភាពសហគ្រាសក្នុងវិស័យរបស់ខ្លួន ដោយមានគោលដៅសម្រេចឥឲ្យបានសហគ្រាសចំនួន ១ លាន នាឆ្នាំ ២០២០ ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវ ធ្វើវិសោធនកម្មនិងបន្ថែមគោលនយោបាយ ច្បាប់សម្រាប់ការអភិវឌ្ឍសហគ្រាសប្រកបដោយចីរភាព។ ដោយឡែកក្រសួងផែនការនិងវិនិយោគវៀតណាមត្រូវបង្កើនគុណភាពព័ត៌មានក្នុងសៀវភៅសស្តីពីសហគ្រាសប្រចាំឆ្នាំ។ គួរបញ្ជាក់ផងដែរថា សៀវភៅសស្តីពីសហគ្រាសវៀតណាមឆ្នាំ ២០១៩ ក៏តម្លើងកិត្តិនាមដល់សហគ្រាសដែលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងប្រទេសនិងតំបន់នានាផងដែរ៕

(យោងតាម baotintuc.vn បកប្រែដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll