វៀតណាមបង្កើតឧបករណ៍ធ្វើតេស្តរកឃើញនិងធ្វើរោគវិនិច្ឆ័យកូវីដ១៩ចំនួនពីរប្រកបដោយជោគជ័យ

14:10 2020/08/01

យុគសម័យ - ឧបករណ៍ធ្វើតេស្តថ្មីរកឃើញនិងធ្វើរោគវិនិច្ឆ័យជំងឺកូវីដ១៩ចំនួនពីរដែលត្រូវបាន វិទ្យា ស្ថានស្រាវជ្រាវកោសិការដើមនិងបច្ចេកវិទ្យាហ្សែន Vinmec នៃសារជីវកម្ម Vingroup (វៀតណាម) បង្កើតឡើងប្រកបដោយជោគជ័យ។

វៀតណាមបង្កើតឧបករណ៍ធ្វើតេស្តរកឃើញនិងធ្វើរោគវិនិច្ឆ័យកូវីដ១៩ចំនួនពីរប្រកបដោយជោគជ័យ
វៀតណាមបង្កើតឧបករណ៍ធ្វើតេស្តរកឃើញនិងធ្វើរោគវិនិច្ឆ័យកូវីដ១៩ចំនួនពីរប្រកបដោយជោគជ័យ

ភាពខុសគ្នានៃឧបករណ៍តេស្ត VinKit ទាំងពីរនេះគឺស្ថិតក្នុងដំណើរការអនុវត្តរបស់វា។ នៅពេល ដែលឧបករណ៍ VinKit តេសត្តវីរុស SARS-CoV-2 RT-PCR 1.0 ប្រតិបត្តិតាមដំណើរការបច្ចេកវិទ្យា ដោយមានប្រតិកម្មដាច់ដោយឡែកពីគ្នាចំនួន ០៣ ដើម្បីបញ្ជាក់ពីលទ្ធផល រីឯឧបករណ៍តេស្ត VinKit វីរុស SARS-CoV-2 Multiplex RT-PCR បានដាក់បញ្ចូលនូវប្រតិកម្មដាច់ដោយឡែកពីគ្នាចំនួន ៣ តែមួយគត់វិញដើម្បីជួយសន្សំសំចៃផលិតផលជីវវិទ្យា  រូមទាំងពេលវេលា ថ្លៃចំណាយ និង កាត់បន្ថយ ប្រតិបត្តិការនិងភាពកំហុសខាងបច្ចេកទេសផងដែរ។ 

លោកសាស្រ្តាចារ្យ - បណ្ឌិត Nguyen Thanh  Liem នាយកវិទ្យាស្ថានស្រាវជ្រាវកោសិកាដើមនិងបច្ចេកវិទ្យាហ្សែនបានអះអាងថាការដាក់បញ្ចូលគ្នា “៣ ក្នុង ១”  របស់ឧបករណ៍ VinKit SARS-CoV-2 Multiplex RT-PCR បានជួយកាត់បន្ថយយ៉ាងតិច ២/៣ នៃប្រតិបត្តិការបច្ចេកទេស កាត់បន្ថយភាពកំហុសក្នុងដំណើរការអនុវត្ត និងសន្សំសំចៃបានប្រាក់ចំណាយ ទៀតផង។ ជាពិសេសឧបករណ៍ VinKit នេះបានផលិតយ៉ាងល្បឿនទ្វេដង បើប្រៀបធៀបទៅ នឹង ឧបករណ៍ផ្សេងៗទៀតដែលមាននៅលើទីផ្សារ។ ប្រការនេះមានសារៈសំខាន់ក្នុងការគ្រប់គ្រង បង្ការនិង ទប់ស្កាត់ជំងឺ។ បច្ចុប្បន្ន Vinmec កំពុងអនុវត្តដំណើរការផលិតកម្មជាបន្ទាន់និងរៀបចំឯកសារដើម្បី ចុះបញ្ជីចែកចាយផលិតផលនេះឱ្យបានយ៉ាងទូលំទូលាយ។

គួរបញ្ជាក់ថាលទ្ធផលតេស្តដាច់ដោយឡែកគ្នាពីវិទ្យាស្ថានអនាម័យនិងរោគឆ្លងកណ្តាល រួមទាំង វិទ្យាស្ថានជាតិស្តីពីការផលិតវ៉ាក់សាំងនិងជីវវេជ្ជសាស្ត្រ បានបង្ហាញថាឧបករណ៍ Vinkit ចំនួន ០២ នេះមានដំណើរការស្ថេរភាព ហើយមានលទ្ធផលគ្លីនិកស្ថិតនៅកំរិតត្រូវត្រូវ ១០០% ដែលឆ្លើយតបនឹង តម្រូវការគុណភាពស្រដៀងនឹងផលិតផលជីវសាស្ត្រដែលបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll