វៀតណាមនអង្គការសហប្រជាជាតិ៖ វៀតណាមគាំទ្រយ៉ាងម៉ុតមាំចំពោះដំណោះស្រាយរដ្ឋពីរដោយចាត់ទុកទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីន

15:42 2021/01/27

យុគសមម័យ - លោកឯកអគ្គរដ្ឋទូត Pham Hai Anh ក៏បានបញ្ជាក់ផងដែរថាវៀតណាមគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះដំណោះស្រាយរដ្ឋពីរ ដែលបានចាត់ទុកទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីនស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិផងដែរ

វៀតណាមនអង្គការសហប្រជាជាតិ៖ វៀតណាមគាំទ្រយ៉ាងម៉ុតមាំចំពោះដំណោះស្រាយរដ្ឋពីរដោយចាត់ទុកទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីន
លោកឯកអគ្គរដ្ឋទូត Pham Hai Anh ភារធារីស្តីទីវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៦ ខែមករាបានពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូអំពីស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ា ក្នុងនោះរួមមាន បញ្ហាប៉ាឡេស្ទីន។ សមាជិកក្រុមប្រឹក្សាសន្តិសុខលើកសរសើរចំពោះសេចក្តីជូនដំណឹងអំពីការបោះឆ្នោតជ្រើសតាំងស្ថាប័ននីតិប្បញ្ញត្តិនិងការបោះឆ្នោតប្រធានាធិបតីនៅប៉ាឡេស្ទីននាពេលខាងមុខ។ ប្រទេសភាគច្រើនបានបញ្ជាក់ជាថ្មីថាការបន្តសាងសង់លំនៅដ្ឋានរបស់អ៊ីស្រាអែលនៅតំបន់វេសប៊ែងគឺជាការរំលោភបំពានលើច្បាប់អន្តរជាតិផងដែរ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh ភារធារីស្តីទីវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថាវៀតណាមបានគាំទ្រការរៀបចំការបោះឆ្នោតនៅប៉ាឡេស្ទីននាពេលខាងមុខ ហើយក៏បានគាំទ្រគំនិតផ្តួចផ្តើមនិងវិធានការនានា ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏យូរអង្វែង និងសមភាពចំពោះបញ្ហាប៉ាឡេស្ទីន។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ថាការពង្រីកទីលំនៅនៅតំបន់វេសប៊ែង ដែលត្រូវបានកាន់កាប់ រួមទាំងក្រុងហ្សេរុយសាឡឹមខាងកើត មិនមានតម្លៃខាងច្បាប់ ដោយរំលោភបំពានលើច្បាប់អន្តរជាតិនិងរារាំងដំណើរការសន្តិភាពផងដែរ។ ប្រទេសវៀតណាមបានអំពាវនាវសហគមន៍អន្តរជាតិ បន្តផ្តល់ជំនួយហិរញ្ញវត្ថុដល់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិដើម្បីបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីនផងដែរ៕

ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Pham Hai Anh ក៏បានបញ្ជាក់ផងដែរថាវៀតណាមគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះដំណោះស្រាយរដ្ឋពីរ ដែលបានចាត់ទុកទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីនស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vov.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll